Mon. Apr 28th, 2025

ស្វាយរៀង ÷  ប្រឡាយមេមួយខ្សែបន្ថែមទៀតជាគម្រោងរបស់រដ្ឋបាលខេត្ត ប្រវែងជាង១ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងបាវិត ឆ្លងកាត់ទៅស្រុកចន្ទ្រាខេត្តស្វាយរៀង ត្រូវបានក្រុមការងាជីកស្ដាររួចរាល់ សម្រាប់រំដោះទឹកចេញពីភូមិមួយចំនួនរបស់ក្រុងបាវិត និងស្រុកចន្ទ្រា។

 លោកក្លឹង ផែន ចៅសង្កាត់ប្រាសាទក្រុងបាវិត បាន អោយដឹងថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ថាប្រឡាយមេ ដែលរដ្ឋបាលខេត្តជីកស្តានេះគឺជាប្រឡាយចាស់(ប្រឡាយធម្មជាតិ) ហើយប្រឡាយនេះក្រោយពីជីកស្តារួច ប្រឡាយអាចរំដោះទឹកភ្លៀងចេញពីភូមិមួយចំនួនរបស់សង្កាត់បាទី សង្កាត់ប្រាសាទ ក្រុងបាវិត និងឃុំ មេ.ស.ថ្ងក ស្រុកចន្ទ្រា ឆ្ពោះទៅបឹងធម្មជាតិស្ថិតនៅក្នុងស្រុកចន្ទ្រា។

 លោកបានបញ្ជាក់បន្ថែមថា ប្រឡាយមេនេះក្រៅពីរំដោះទឹកនៅរដូវវស្សា ប្រឡាយ នូវមានតួនាទីនាំទឹកមកពីបឹងធម្មជាតិមកវិញសម្រាប់ផ្គត់ផ្គង់ ស្រូវវចុងរដូវដែលក្រុមកសិករលោកធ្វើស្រែប្រដេញទឹកនៅរដូវវទឹកសម្រកផងដែរ ។

  សូមបញ្ជាក់ថាបាវិត គឺជាក្រុង ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី បច្ចុប្បន្នក្រុងបាវិត បានគ្រប់ដណ្តប់ទៅដោយរោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីដ្ឋាន រាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ នៅមិនទាន់ឆ្លើយតបតម្រូវការប្រើប្រាស់ វេចខ្ចប់ ជាក់ស្ដែងសំណល់រាវ ដែលជាតម្រូវការមិនអាចខ្វះបាន ទើបរដ្ឋបាលខេត្តមានគម្រោងស្ដាប្រឡាយប្រឡាយ១ខ្សែនេះបន្ថែមដើម្បីរំដោះទឹកចេញពីក្រុងបែបនេះ ។រំដោះទឹកមួយខ្សែបន្ថែមទៀតស្ថិតនៅក្រុងបាវិតត្រូវបានជីកស្ដាររួចរាល់

 លោកបានបញ្ជាក់បន្ថែមថា ប្រឡាយមេនេះក្រៅពីរំដោះទឹកនៅរដូវវស្សា ប្រឡាយ នូវមានតួនាទីនាំទឹកមកពីបឹងធម្មជាតិមកវិញសម្រាប់ផ្គត់ផ្គង់ ស្រូវវចុងរដូវដែលក្រុមកសិករលោកធ្វើស្រែប្រដេញទឹកនៅរដូវវទឹកសម្រកផងដែរ ។

សូមបញ្ជាក់ថា បាវិត គឺជាក្រុង ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី បច្ចុប្បន្នក្រុងបាវិត បានគ្រប់ដណ្តប់ទៅដោយរោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីដ្ឋាន រាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័ នៅមិនទាន់ឆ្លើយតបតម្រូវការប្រើប្រាស់ វេចខ្ចប់ ជាក់ស្ដែងសំណល់រាវ ដែលជាតម្រូវការមិនអាចខ្វះបាន ទើបរដ្ឋបាលខេត្តមានគម្រោងស្ដាប្រឡាយប្រឡាយ១ខ្សែនេះបន្ថែមដើម្បីរំដោះទឹកចេញពីក្រុងបែបនេះ ។

You missed