
រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ែន អេង ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ បាននាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគ ប្រគល់ជូនលោកយាយ ឡោ ឆែម អាយុ ៩៤ឆ្នាំ ដែលមានសមាជិក ចំនួន ៥នាក់ និងមានជីវភាពខ្វះខាត នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អំណោយដែលឯកឧត្តម ម៉ែន អេង និងក្រុមការងារ បានប្រគល់ជូនលោកយាយ ឡោ ឆែម នាឱកាសនោះរួមមាន ៖ ថវិកា ចំនួន ១ ៥០០ ០០០រៀល(មួយលានប្រាំសែនរៀល), អង្ករ ចំនួន ១៥០គីឡូក្រាម, មី ចំនួន ២កេស, ទឹកសណ្ដែក ចំនួន ១កេស, ត្រីខកំប៉ុង ចំនួន ២យួរ, ប៊ីចេង ចំនួន ១គីឡូក្រាម, ទឹកត្រី ចំនួន ២យួរ, ទឹកស៊ីអ៉ីវ ចំនួន ២យួរ, ប្រេងឆា ចំនួន ២ដប, ទឹកបរិសុទ្ធ ចំនួន ២កេស, ខ្ទឹមស ចំនួន ១គីឡូក្រាម, សាប៊ូ ចំនួន ១កញ្ចប់ធំ, អំបិល ចំនួន ២កញ្ចប់, មុង ចំនួន ១ និងកន្ទេល ចំនួន ១។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ឃុន រតនា អភិបាលរងក្រុងស្វាយរៀង លោក សាំង ឡៃ នាយករដ្ឋបាលក្រុងស្វាយរៀង លោក វ៉ា សុជាតិប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងក្រុមការងារ ព្រមទាំងចៅសង្កាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក និងលោកមេភូមិចំបក់ ផងដែរ៕








You must be logged in to post a comment.