Fri. Jan 16th, 2026

Author: admin

ដើមឈើជាង​ ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២៩៣,៧១០ដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ សាលារៀន និងតាមបណ្ដារដ្ឋបាលខេត្ដនានា ទូទាំងប្រទេសកម្ពុជា សម្រាប់ដាំស្ដារព្រៃឈើឡើងវិញក្នុងខែវស្សារខាងមុខនេះ។ ការចែកដើមឈើជាច្រើនប្រភេទ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ ក្រោមប្រធានបទ “ពន្លកបៃតង” ជាការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ស្ថិតនៅមុខអាគារទីស្ដីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ និងចែកដើមឈើនេះ គឺជាយុទ្ធនាការដាំដើមឈើយ៉ាងតិច…

ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ…!

ខេត្តកំពង់ស្ពឺ៖ ដីដែលមិនមានទិន្នន័យក្នុងទំនប់អូរក្រាំងអំបិល ពេលនេះ ត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញកំពុងសំរុកកាយអាចម៍ដីទៅចាក់ តែមិនមានប្រភពបញ្ជាក់ថា គេចាក់ដើម្បីយកធ្វើអ្វីនោះទេ ។ ក្រុមគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះ ត្រូវបានសង្ស័យថា ជាគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានសកម្មភាពជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនៅជិតនោះដែរ។ ករណីនេះ ធ្វើឲ្យមហាជនមន្ទិលសង្ស័យថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះខ្លះ?។ រឿងរ៉ាវ​ជីក​ស្តា​រអាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​តែ​ជាទី​ចាប់អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮ​ថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា? បានជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹ​ម ចាន់​ថុ​ល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅ​ហើយ​នោះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាលោកថៅកែ លឹម ចាន់ថុល ជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះលើសច្បាប់កំណត់…

សមត្ថកិច្ច ខណ្ឌមានជ័យ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១ បានចុះបិទបន្ទាប់ពីសារព័ត៌មានបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនូវទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញ និងហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុនម៉ាណែត !

រាជធានីភ្នំពេញ÷ កាលពីវេលាម៉ោង 8:45 នាទីព្រឹកថ្ងៃទី ០១ ខែមីនាឆ្នាំ 2024កម្លាំងសមត្ថកិច្ច ចម្រុះរបស់សង្កាត់ស្ទឹងមានជ័យទី១ ខានមិនចេះរាជធានីភ្នំពេញ បន្ទាប់ពីអ្នកសារព័ត៌មានបានផ្សព្វផ្សាយនិងរាយការណ៍ជូនលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកនឹងបានបញ្ជាបានចាត់ឱ្យ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ សហការ ជាមួយកំលាំង នគបាលប៉ុស្តិ៍ រដ្ផបាល សង្កាត់ស្ទឹងមានជ័យទី១ កំលាំង ប្រជាការពារ ចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ផានសង្កាត់ មានចំនួន ០៤…

ស្ងាត់ៗ លួចបើកវិញ! ពិតជាគឃ្លើន រាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន

កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរង បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងដូចខាងក្រោម៖ ១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)។ ២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។ ជាលទ្ធផលបានធ្វើការដកហូតវត្ថុតាងរួមមាន៖-Laptop ចំនួន ១គ្រឿង-កុំព្យូរទ័រ ចំនួន…

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេចបវរធិបតីហ៊ុន      ម៉ាណែត !

ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។ ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។ ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។ គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុនម៉ាណេត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង នានានៅទូទាំងប្រទេស។ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។ សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។ អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ…

សាច់បង្កក ជិត៩០០គីឡូក្រាម ជនឆ្លៀតឱកាសនាំចូលពីវៀតណាម ត្រូវបានដុតកម្ទេចចោល…

ខេត្តកណ្តាល ៖ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករជ្រៃធំ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. និងមន្ត្រីរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ៨៧៧ គីឡូក្រាម ដែលត្រូវបានបង្ក្រាបនាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង លាក់បង្កប់ក្នុងបន្លែ នាំចូលតាមមាត់ច្រកជ្រៃធំ ខេត្តកណ្តាល៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។ ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី…

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសង្ឃសព្ទ និងរាជសព្ទ​  ដើម្បីត្រៀមព្រះរាជពិធីថ្វាយ​ព្រះភ្លើងព្រះបរមសព​ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ

នៅរសៀលថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបើក សិក្ខាសាលាស្តីពី ការប្រើសង្ឃសព្ទ រាជសង្ឃសព្ទ និងរាជសព្ទ ដើម្បីត្រៀមព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២៤…

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ឋរបស់ជនល្មើស នាពេលកន្លងទៅ និងប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ ។

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលបលួចធ្វើសកម្មភាព…

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅដើមខែមិថុនា ខាងមុខនេះ

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ ឯកឧត្តម Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ឯកឧត្តមបន្តថា៖ កម្ពុជាកំពុងសម្របសំរួលរៀបចំអោយមានជំនួបរវាង ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក…

You missed

error: Content is protected !!