Sun. May 4th, 2025

ស្វាយរៀង÷ ផ្ទះប្រជាពលរដ្ឋ ដួលរលំនិងប៉ើងដំបូលជាច្រើនខ្នងផ្ទះរងផលប៉ះពាល់ ករណីភ្លៀងមានលាយឡំខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងឃុំជ្រុងពពែល ស្រុករំដួលខេត្តស្វាយរៀង។

បើតាមលោកមេឃុំជ្រុងពពែល បានឱ្យ ដឹងថា ខណៈនេះអាជ្ញាធរកំពុងដើរស្រង់ស្ថិតិនៃការរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ក្នុងនោះផ្ទះពលរដ្ឋ ៣ខ្នងផ្ទះដួលរលំទាំងស្រុង និងជាច្រើនខ្នងទៀត ប៉ើងដំបូល ក្បឿងនិងស័ង្កសី។  រីឯផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុករំដួល ឬនៅខេត្តក្រុង ក្នុងខេត្តស្វាយរៀង គេកុំទាន់ដឹងថាមានផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះមានប៉ុន្មានទៀតនោះនៅឡើយទេ។

You missed