Sun. Mar 1st, 2026

Author: admin

សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ ជូនសិក្ខាកាម ចំនួន ៦៨៤នាក់, ដែលមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ,អ្នកឧកញ៉ា សំអាង វឌ្ឍនៈ…

កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម Phouvong Luangxaysana អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃប្រទេសឡាវ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះ MoU នេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សា វិទ្យាល័យហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ អមដំណើរដោយ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងប្រចាំប្រទេសរបស់UNDP, តំណាងក្រុមហ៊ុនកូកាកូឡា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមន្រ្តីមូលដ្ឋានជាច្រើននាក់។គួររំលឹកផងដែរថា ឯកឧត្តមបណ្ឌិត អ៊ាង…

សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចបានឲ្យដឹងថា

សិទ្ធិបញ្ចេញមតិត្រូវបានគោរពតែការមួលបង្កាច់មិនត្រូវបានអត់ឱនឲ្យទេ។ រពឹសដៃផ្ទៃឆ្អែតគួរត្រូវធ្វើតែបើរពឹសដៃដើម្បីជាប់គុកហើយរត់ទៅរកគេជួយបែបនេះមិនគួរធ្វើទេ។ អ្នកនៅក្រៅប្រទេសអាចរួចខ្លួនតែអ្នកនៅក្នុងប្រទេសមិនរួចខ្លួនទេប្រសិនមានបទល្មើស។ សង្គមសុីវិលឬជនបរទេសឬបិតាសិទ្ធិមនុស្សមុនមានប្រតិកម្មត្រូវពិនិត្យពីមតិស្រ្តីនេះជាមុនបើមិនចង់ធ្វើជាសត្រូវជាមួយច្បាប់កម្ពុជាឬច្បាប់អន្តរជាតិ។ នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចកាលពីថ្ងៃទី ០៨ ខែកញ្ញាឆ្នាំ ២០២៤

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ អញ្ជើញ​ចូលរួម​ពិធី​ក្រុងពាលី​ បេីកការដ្ឋានសាងសង់​ថ្នាល បណ្ដុះកូនឈេី​ថ្នាក់​តំបន់​ទី១​ នៅខេត្ត​ត្បូងឃ្មុំ​

ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ទី១ ស្ថិតនៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោកស្រី Alissar Chaker តំណាងប្រចាំប្រទេសរបស់UNDP, កញ្ញា សម្បត្តិ មុនីវរលក្ខណ៏…

ល្បែងឡូតូនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្បែររមណីយដ្ឋានលំហែរមាត់បឹងនៅតែបន្តដំណើរការ។ ០៧.០៩.២០២៤

ល្បែងឡូតូនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្បែររមណីយដ្ឋានលំហែរមាត់បឹងនៅតែបន្តដំណើរការ។ ០៧.០៩.២០២៤

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

មណ្ឌលគិរី ៖ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូស្រ្តីក្រសួងបរិស្ថានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ ជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក ការថែទាំសុខភាព និងចែកជូនមុងជ្រលក់ថ្នាំ ដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពី លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី…

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហុឹម ចន្ធី ជំនួយការ ការិយាល័យផែនការ នៃមន្ទីរភស្តុភារ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ យូ គឹមលី…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងប្រតិភូ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ…

បើករថយន្តបុករះព្យាយាមរត់គេច អស់មួយចំហៀងក្រុងទើបដឹងថា លោក ម៉ៃ សុគន្ធសោះ..

កាលពីពេលថ្មីៗនេះ លោក ម៉ៃ សុគន្ឋ ជាតារមានឈ្មោះរបស់សំឡេងមួយរូប បានបើករថយន្តបុករះពីចំណុចបឹងបៃតង បានព្យាយាមបើករត់ តែជាប់អន្ទាក់សមត្ថកិច្ច នៅម្តុំទឹកថ្លា ទើបសមត្ថកិច្ចវាយខ្នោះ យកទៅអធិការខ័ណ្ឌ សែនសុខ។ កាលពីវេលាម៉ៅ១២:២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាក LAND CRUISER ពាក់ស្លាកលេខ: ភ្នំពេញ: 2BW:6802 បើកបរដោយបុរសម្នាក់ ត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក ម៉ៃ សុគន្ធ បានព្យាយាមបើករត់គេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យអនុវត្ថន៍ច្បាប់ចរាចរណ៍ បន្តបើកមកបុករះ…

You missed

error: Content is protected !!