
យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ រួមទាំងគ្រាប់ផ្លោងនិងទម្លាក់គ្រាប់បែកពីលើយន្តហោះ ធ្វើឱ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី គោបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។ នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានបង្ហោះក្នុងក្រុមតេលេក្រាមរបស់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៤ កក្កដា ២០២៥។




You must be logged in to post a comment.