Wed. Jul 23rd, 2025

នៅព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥ មានករណី ត្រូវជនសង្ស័យបានឆក់ខ្សែក ពីជនរងគ្រោះ ឈ្មោះ អ៊ុំ ចាន់ធឿន មុខរបរ អ្នកសារព័ត៌មាន សកម្មភាពរបស់ជនសង្ស័យដែលបានឆក់ខ្សែកពី ជនរងគ្រោះស្ថិតនៅចំណុច ផ្លូវដួងងៀបពីរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកចំណុចទីតាំងកន្លែងធ្វើការ ខនដូមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ទីតាំងខាងលើ  ស្រាប់តែជនសង្ស័យបាន ជិះម៉ូតូម៉ាឌ្រីមសង់ពណ៌ខ្មៅ មិនចាំស្លាកលេខ បានឆក់ខ្សែកពីជនរងគ្រោះយ៉ាងពេញទំហឹងជនសង្ស័យបន្តមួលហ្គែម៉ូម៉ូតូបង្ខំបោះពូយយ៉ាងលឿន បន្ទាប់មកជនរងគ្រោះក៏បាន ជិះម៉ូតូដេញតាមពីក្រោយ ប៉ុន្តែដេញមិនទាន់ជនសង្ស័យបានជិះម៉ូតូយ៉ាងលឿនទៅបាត់ស្រមោល បន្ទាប់មកជនរងគ្រោះជិះត្រឡប់មកកន្លែងកើតហេតុវិញស្រាប់តែឃើញនៅខ្សែករបស់ខ្លួន ដាច់ជាកំណត់ៗនៅសល់ត្រឹមតែ២០ភាគរយតែប៉ុណ្ណោះ ។
រីឯជនរងគ្រោះខាងលើត្រូវបាន ទៅដាក់ពាក្យបណ្ដឹង នៅរដ្ឋបាលប៉ុស្តិ៍សង្កាត់អូបែកក្អម ដើម្បី សុំអន្តរាគមន៍ពីសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ដើម្បីកំណត់មុខសញ្ញា តាមរកជនសង្ស័យដែលបានប្រព្រឹត្ត យកមកផ្ដន់ទាទោសតាមផ្លូវច្បាប់។

✓គួររំលឹកផងដែរថា÷ ភូមិឃុំសង្កាត់មានសុវត្ថិភាព គឺ÷ ដោយសារតែ គ្មាន គ្រឿងញៀន និងបទល្មើសល្បែងស៊ីសងអនឡាញ ខុសច្បាប់គ្រប់ប្រភេទ ទើបភូមិឃុំសង្កាត់មានសុវត្ថិភាព៕

You missed