Tue. Jun 16th, 2026

Author: admin

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខ នៅភ្នំចាស់ ស្រុកឱរ៉ាល់

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញបួងសួងសុំសេចក្ដីសុខ នៅភ្នំចាស់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៖​ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមនឹងសហការីមន្ត្រីរាជការក្រោមឱវាទបានអញ្ជើញទៅបួងសួងវត្ថុស័ក្តិសិទ្ធិបារមីភ្នំចាស់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។ សូមជំរាបថានៅភ្នំចាស់ គឺជាភ្នំមួយដែល​មានល្អាងជាច្រើន ប៉ុន្តែល្អាងធំជាងគេ គឺល្អាងជង្រុក…

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) ។

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) ។

ឯកឧត្ដម ម៉ៅ ឌុង នាំយកថវិកា ឯកឧត្ដម ហ៊ុន ម៉ានី ជូនគ្រួសារសពវីរកងទ័ពដែលបានពលី

ឯកឧត្ដម​ ម៉ៅ​ ឌុង​ នាំ​យកថវិកា​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ជូន​គ្រួសារ​សព​វីរកងទ័ព​ដែលបានពលី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ឌុង ប្រធាន សសយក ខេត្តត្បូងឃ្មុំ បាននាំយកនូវថវិកាឧបត្ថម្ភរបស់ ស.ស.យ.ក និងធនាគារវឌន្ឍន: ឧបត្ថម្ភដល់គ្រួសារយោធិនពលីជួរមុខ ទៅដល់គេហដ្ឋានសព លោកវរសេនីយ៍ឯក អ៊ុន វណ្ណា…

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគ្រួសារកងទ័ព។ បន្ទាប់ពីមើលឃើញកង្វះខាតស្បៀងរបស់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញ្ញត្តិបន្ទាន់ទៅស្នងការនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណវ ពាក់ព័ន្ធនឹងករណីយោធាថៃ ចាប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញ្ញត្តិបន្ទាន់ទៅស្នងការនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណវ ពាក់ព័ន្ធនឹងករណីយោធាថៃ ចាប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម រៀបចំបញ្ជូនស្បៀងទៅកងទ័ពជួរមុខ…

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម រៀបចំបញ្ជូនស្បៀងទៅកងទ័ពជួរមុខ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់ក្រុមហ៊ុន HDTN ដែលនាំមកអំណោយជា គ្រឿងឧបភោគ បរិភោគ ដើម្បីបែងចែក និងបញ្ជូនស្បៀងទាំងអស់ទៅកងទ័ពជួរមុខប្រចាំទិស នៅតាមបន្ទាត់ព្រំដែន។ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ…

ក្នុងស្មារតីស្នេហាជាតិ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួល និងសោកស្ដាយជាទីបំផុត នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ

ក្នុងស្មារតីស្នេហាជាតិ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួល និងសោកស្ដាយជាទីបំផុត នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន​ ម៉ាណែត​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ គោរព​វិញ្ញាណក្ខន្ធ​ លោកអនុសេនីយឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ​…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួលដេីមក នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួលដេីមក នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ក្នុង​ដំណើរ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន​ ម៉ាណែត​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ​ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ ក្នុងពិធីបុណ្យគម្រប់ខួប…

សាលាអន្តរជាតិវឌ្ឍនៈក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសរក្នុងកិច្ចការងារបន្តជាមួយសប្បុរសជន ជួយដល់ជនភៀសសិក និងបងៗកងទ័ពនៅសមរភូមិមុខការពារទឹកដី កម្ពុជា

សាលាអន្តរជាតិវឌ្ឍនៈក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសរក្នុងកិច្ចការងារបន្តជាមួយសប្បុរសជន ជួយដល់ជនភៀសសិក និងបងៗកងទ័ពនៅសមរភូមិមុខការពារទឹកដី កម្ពុជា ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ អំណោយដ៏ថ្លៃថ្លារបស់សាលាអន្តរជាតិវឌ្ឍនៈ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈមួយចំនួន រួមទាំងថវិកាផងនោះ តាមរយៈ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីជំនួយជួយឧបត្ថម្ភគាំទ្រទៅដល់ វីរៈកងទ័ពអង់អាចក្លាហាន ការពារទឹកដីកម្ពុជា ជួយឧបត្ថម្ភទៅដល់ ជនភៀសសិក ដែលកំពុងជម្លៀសខ្លួន មករកទីទួលសុវត្ថិភាព បន្ទាប់ពីការឈ្លានពានរបស់កងទ័ពសៀមបាញ់មកលើកម្ពុជា ។ ក្នុងនាមរដ្ឋបាលសង្កាត់ ដែលដឹកនាំដោយលោក ជា សារ៉េត…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹក​រឭកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង…

You missed

error: Content is protected !!