មេឈ្មួញឈ្មោះយ៉ង់ វីតា នៅតែបន្តជីកកកាយដីព្រៃលិច ទឹកទំនប់តាឈាន ចំណែករដ្ឋបាលស្រុកស្រីសន្ធរ នៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះឈ្មួញឈ្មោះយ៉ង់ វីតា!
កំពង់ចាម៖រហូតមកដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សកម្មភាពជីកកកាយដីព្រៃលិចទឹក ទំនប់តាឈាន នៅខាងក្រោយភូមិព្រែកឪជ្រឹង(ក) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននិងកំពុងតែបន្ត ធ្វើសកម្មភាព ជាធម្មតា ស្របពេលដែល រដ្ឋបាលស្រុកស្រីសន្ធរ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានថា រដ្ឋបាលសាលាស្រុកស្រីសន្ធរ បានចេញលិខិត សេចក្តីប្រកាសព័ត៌មានមួយច្បាប់ ចុះថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា?។កាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ មានករណីចុះផ្សាយរបស់សារព័ត៌មាន ក្នុងស្រុកមួយចំនួនពាក់ព័ន្ធ និងករណីជីកកកាយដីទំនប់តាឈានសេចក្តីប្រកាសដ៏ដែលនោះ បានលើកឡើងទៀតថា? បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រដ្ឋបាលឃុំព្រែករំដេង ស្រុកស្រីសន្ធរ រួមសហការជាមួយមន្ទីរជំនាញ នៃរដ្ឋបាលខេត្តកំពង់ចាម…