Thu. Aug 14th, 2025

ឯកឧត្ដម តែម ម៉ឺន អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្ដីពី កីឡាលេីកទម្ងន់រយៈពេល ៣ថ្ងៃ

ភ្នំពេញ : ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាអញ្ជើញអធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី​កីឡា​លេីកទម្ងន់​ ក្រោមប្រធានបទ​ “កីឡាដើម្បីមិត្តភាព និងអភិវឌ្ឍ ” និងមាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ” និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​លេីកទម្ងន់​សឹង្ហបុរី​ ព្រមទាំង ឯកឧត្តម​ លោកជំទាវ​ អនុប្រធាន​សហព័ន្ធ​កីឡាលេីក​ទម្ងន់​ម្ពុជា​ សមាជិក​ក្រុមប្រឹក្សាភិបាល​ គ្រូបង្វឹក​ អ្នកបច្ចេកទេសកីឡាលើទម្ងន់ជាតិ​ និងអន្តរជាតិជាច្រើននាក់​ នៅ​រសៀល​ថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​អាគារ​ NOCC​ រាជធានី​ភ្នំពេញ​។

ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ​ ដែល​មានដំណើរ​អស់​រយៈ​ពេល​ ៣ថ្ងៃ​ ចាប់​ពីថ្ងៃទី​១១​ ខែសីហា​ ដល់ថ្ងៃទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ តែម​ ម៉ឺន​ បាន​ប្រាប់​ថា​ កិច្ចប្រជុំ​នេះ​ គឺធ្វើ​ឡេីង​ក្នុង​គោល​បំណង​ដេីម្បី​បំពាក់បំប៉ន​លេី​ការ​ហ្វឹកហាត់​ ទាំង​កីឡាករ​ និង​គ្រូបង្វឹក​ សំដៅ​លេី​បច្ចេកទេស​ និង​ច្បាប់​វិន័យ​ នៃ​ការ​ប្រកួត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អូឡាំពិក​ជាដេីម។

ឯកឧត្ដម​ បាន​បន្ដលេីកឡេីងទៀត​ថា​ ប្រភេទ​កីឡា​លេីកទម្ងន់​នៅកម្ពុជា​ ទេីបតែ​ចាប់ផ្ដើម​ដំណើរការ​បាន​រយៈពេល​ ៨ឆ្នាំ​ ប៉ុណ្ណោះ​ ហេតុ​ដូចនេះ​ហើយ​ សហព័ន្ធ​ត្រូវ​ការ​ភាព​ជា​ដៃគូរ​សហការ​ ដែល​ពោរពេញ​ដោយ​បទពិសោធន៍​ មកពីបណ្តា​សហព័ន្ធ​កីឡា​លេីកទម្ងន់​ បរទេស​ជា​ដៃគូ​ ក្នុង​ការអភិវឌ្ឍន៍​ និង​ជ្រុំជ្រែង​ ដេីម្បី​លេីកស្ទួយ​ ទាំង​បច្ចេកទេស​ ស្មារតី​ គុណភាព​ និង​ច្បាប់​វិន័យ​នានា​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រភេទ​កីឡា​លេីក​ទម្ងន់​នៅ​កម្ពុជា​ អាច​ឈរ​លេីឆាក​អន្ដរជាតិ​បាន​ និង​មាន​ឱកាស​ឱ្យ​កីឡាករ​អាច​ទទួល​ជ័យជម្នះ​ ជា​មេដាយ​ជូន​ជាតិ​។

ក្នុង​អំឡុង​ពេល​ ៣ថ្ងៃ​ នេះ​ លោក​ យ៉ុង ជូថុមលាវ​ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់ “អន្តរជាតិ”​ បាន​ផ្ដល់​នូវ​អនុសាសន៍​ល្អ​ៗ ព្រមទាំង​បច្ចេកទេស​សំខាន់​ៗ​ ជូន​ដល់​សហព័ន្ធ​កីឡា​លេីកទម្ងន់​កម្ពុជា​ ដោយ​ផ្ដោត​សំខាន់​លេីក​ កីឡាករ​ និង​គ្រូ​បង្វឹក​។

លោក យ៉ុង ជូថុមលាវ បានបន្ថែមថា លោក នឹងចូលរួមគាំទ្រ លេីកទឹកចិត្ដ ឱ្យកីឡាករ ក៏ដូចជាគ្រូបង្វឹក បន្ដការខិតខំប្រឹងប្រែងហាត់រៀន ទាំងបច្ចេកទេស និងច្បាប់វិន័យ ក្នុងការប្រួតសម្រាប់ថ្នាក់អន្តរជាតិ ហើយលោកបានចូលរួមឧបត្ថម្ភនូវសម្ភារៈហ្វឹកហាត់មួយចំនួនផងដែរ។