Sat. Jan 3rd, 2026

លោក Michael B Alfaro ដែលបានមករាយការណ៍ព័ត៌មាន នៅកម្ពុជា ស្តីពីស្ថានភាពក្រោយជម្លោះព្រំដែនកម្ពុជា-ថៃនោះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី១៦ ខែសីហាម្សិលមិញថា លោកកំពុងនៅប្រទេសកម្ពុជា ប៉ុន្តែលោកត្រូវបានអញ្ជើញពីភាគីថៃ ដើម្បីស្វែងយល់ពីទីនោះ ហើយលោកសម្រេចចិត្តទៅតាមការអញ្ជើញ។

លោកបានបន្តថា ក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ បេសកកម្មរបស់លោក គឺដើម្បីស្វែងរកការពិត ពាក់ព័ន្ធនឹងជម្លោះព្រំដែនេះ ហើយលោកនឹងរាយការណ៍ ទៅកាន់ប្រជាជនសហរដ្ឋអាម៉េរិក និងពិភពលោក។

លោកបន្ថែមថា បន្ទាប់ពីជួបជាមួយមន្ត្រីថៃ លោកនឹងត្រឡប់ទៅជួបលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដើម្បីសង្ខេបព័ត៌មានជូន ដើម្បីឱ្យលោកប្រធានាធិបតី ទទួលបានព័ត៌មានច្បាស់ ក្នុងការធ្វើការសម្រេចចិត្ត ធ្វើអ្វីមួយ ឆ្ពោះទៅរកការស្វែងរកសន្តិភាព ពិតប្រាកដមួយរវាងកម្ពុជា និងថៃ៕

error: Content is protected !!