
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី ១
នៅវេលាព្រឹកម៉ោង 8:30 នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ដែលមានវត្តមានលោក ជា សារ៉េត ជាចៅសង្កាត់ស្ទឹងមានជ័យទី១ និងមន្ត្រីរបស់រដ្ឋបាលសង្កាត់ ជាច្រើនរូបទៀតផងដែរ ។
ក្នុងពិធីបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥ លោក សេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានពាំនាំមកនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខ ទៅដល់មន្ត្រីក្នុងសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងបានសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។
លោកសេង គុណ អភិបាលខណ្ឌបានបន្តផងដែរថា គម្រោងបើកការដ្ឋានអនុវត្តគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៥
ជាថវិកាមូលនិធិ របស់សាលារាជធានីភ្នំពេញ
ដែលត្រូវយកមកប្រើប្រាស់ រៀបចំ ជួសជុលប្រព័ន្ធលូ រំដោះទឹកចំនួន ៧១៧ ម៉ែត្រ និងជួលជុលផ្លូវបេតុងគ្មានសរសៃដែក គម្រោងផ្លូវប្រវែង(៨០៤ ម៉ែត្រ គុណ ៥ម៉ែត្រ) ស្ថិតនៅភូមិថ្មី ភូមិមានជ័យ១ ភូមិមានជ័យ២ និង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក សេង គុណ អភិបាលខណ្ឌមានជ័យ ក៏បានមានការក្រើនរំលឹកដាស់តឿនជូនទៅដល់ មន្ត្រីនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ក៏ដូចជាសង្កាត់ដទៃទៀតក្នុងផងដែរ សូមចូលរួម ការពារនិងថែរក្សាបរិស្ថានឱ្យបានល្អប្រសើរ ជាពិសេសចូលរួមថែរក្សាប្រព័ន្ធបង្ហូរទឹកលូកុំឱ្យមានការកកស្ទះដោយសារតែការបោះចោលនូវសំរាម និងទុកដាក់សំរាមមិនបានត្រឹមត្រូវ នៅតាមដងផ្លូវ ជាកាកសំណល់ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធលូបង្ហូរទឹក ជាពិសេសត្រូវចូលរួមឲ្យបាននូវ ភូមិឃុំសង្កាត់មានសុវត្ថិភាព និងចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ។
ក្នុងនាមចៅសង្កាត់ស្ទឹងមានជ័យទី១ លោក ជា សារ៉េត ក៏បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក សេង គន្ធអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ដែលបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីបើកសម្ពោធការដ្ឋាន គម្រោងអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៥ ក្នុងនាមចៅសង្កាត់ សូមគោរពជូនពរដល់ លោក សេង គុណ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ សូមលោកមានសុខភាពល្អ ឆ្លៀតក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ សូមបានជួបតែពុទ្ធពរទាំងឡាយ បួនប្រការគឺ÷ អាយុ វណ្ណៈសុខៈ ពលៈនិងបដិធានណ: កុំបីឃ្លៀងឃ្លាតឡើយ៕













You must be logged in to post a comment.