Fri. Sep 12th, 2025

រដ្ឋមន្រ្ដីក្រសួងកសិកម្មបង្ហាញគោលនយោបាយចងក្រងសហគមន៍កសិកម្មទំនើប និងកន្លែងដែល អាចចូលរួមអភិវឌ្ឍន៍ដល់តំណាងថ្មី UNDP ប្រចាំកម្ពុជា

 នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា កូស្តា(Enrico Gaveglia Costa) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍តំណាងថ្មី ហើយបានពិភាក្សារការវិវត្តន៍ក្នុងវិស័យកសិកម្មកម្ពុជា និងឱកាសពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍន៍ និងពង្រឹងខ្សែច្រវាក់តម្លៃកសិផល។

You missed