Thu. Sep 18th, 2025

កាលពីពេលថ្មីៗនេះអ្នកសារព័ត៌មាន បានទូរសព្ទ័ទៅសុំសម្ភាសន៍ លោក ខេន សារិន មេភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ពាក់ព័ន្ធជំវិញដីរបស់ប្រជាពលរដ្ឋមួយកន្លែង ឃុំមានគម្រោងការអភិវឌ្ឍន៍ផ្លូវក្នុងភូមិទំហំ១៥ម៉ែត្រថាបានប៉ះពាល់ដីរបស់គាត់ជាច្រើនម៉ែត្រ តែមិនមានដំណោះស្រាយ លោកខេន សារិន មេភូមិព្រៃគោល បានលើកឡើងផងដែរថា ផ្លូវនេះគឺគម្រោងការអភិវឌ្ឍន៍របស់រដ្ឋមាន (ទំហំ១៥ម៉ែត្រយ៉ាងពិតប្រាកដមែន ដោយគិតចាប់ពីភូមិព្រៃគោលរហូតទៅដល់ភូមិតាពេជ្រ បានឆ្លងកាត់ដល់ភ្នំបាសិទ្ធិឯណោះ។
បន្ទាប់ពីកាឆ្លើយរបស់លោក ខេន សារិនមេភូមិព្រៃគោលរួចមក បុគ្គលមេភូមិរូបនេះបានពន្លាតឆ្លើយជាមួយអ្នកសារព័ត៌មានផ្ទុយនូវសំនួរដែលបានសួរ ថែមទាំងបានគម្រាមប្ដឹងប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានណាដែលបានចុះផ្សាយកន្លងមក រឿងផ្លូវបុរាណខាងកើតរបងសាលាបឋមសិក្សាព្រៃគោល ថាបានចុះផ្សាយតែមួយចំហៀង។ អ្នកសារព័ត៌មាន បានប្រាប់ទៅបុគ្គលឈ្មោះ ខេន សារិន វិញថា៖ ព័ត៌មានដែលបានផ្សាយគឺ.!បានយោងតាមប្រភពច្បាស់លាស់ពីពលរដ្ឋ នូវឯកសារ ស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន២៥គ្រួសារ ដែលបានដាក់លិខិតស្នើសុំចូលទៅរដ្ឋបាលឃុំ ជូនលោក សេង ចាន់ មេឃុំស្តីទី ហើយលោក សេង ចាន់ បានរុញនូវលិខិតរបស់ប្រជាពលរដ្ឋមិនទទួល និងយោងតាម ឯកសារប្លង់ដីស្លាបមាន់របស់សាលា ចុះថ្ងៃទី២១ ខែ១២ ឆ្នាំ១៩៩១ ដែលមានប្រថាប់ត្រា ពីប្រធានគណៈកម្មាធិកាប្រជាជនស្រុកពញ្ញាឮ ដោយមានកំណត់ព្រំប្រទល់(៣) ខាងជើងទល់និងផ្លូវភូមិ ខាងត្បូងទល់និងផ្លូវរទេះ ខាងកើតទល់និងផ្លូវរទេះ ខាងលិចទល់និងដីសាធារណៈឃុំ ។
លោក ខេន សារិន មេភូមិព្រៃគោល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានមកវិញថា រឿងផ្លូវបុរាណជាប់របងសាលាដែលប្រជាពលរដ្ឋតវ៉ានេះ គឺដោយសាតែលោកនាយកសាលាបឋមសិក្សាព្រៃគោលនេះហើយ ដែលបានបញ្ចេញនូវឯកសារប្លង់ដីសាលា ទើបប្រជាពលរដ្ឋទាំង២៥គ្រួសារផ្ទុះការតវ៉ា កុំអីក៏មិនមានរឿងនេះកើតឡើងដែរ ។

គួររំលឹកផងដែរថា បន្ទាប់ពីអង្គភាពសារព័ត៌មានបានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតជាច្រើនអង្គភាព នៅលើបណ្ដាញសង្គម មិនបានប៉ុន្មានថ្ងៃផង ជំវិញពាក់ព័ន្ធរឿងផ្លូវបុរាណមួយខ្សែខាងកើតជាប់របងសាលាបឋមសិក្សាព្រៃគោល ដែលប្រជាពលរដ្ឋ២៥គ្រួសារបានផ្ដិតមេដៃផ្ទុះការតវ៉ា ថាមេភូមិ ខេន សារិន បានរំលោភយកដីផ្លូវបុរាណរបស់ប្រជាពលរដ្ឋ ធ្វើជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួន សូមឲ្យអាជ្ញាធជួយសម្រួលបើកផ្លូវបុរាណនេះវិញ ។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋរួចមក មន្ត្រីជំនាញរបស់អាជ្ញាធរស្រុកពញាឮ បានចុះធ្វើការវាស់វែងពិនិត្យ ឃើញថាផ្លូវនេះបន្ទាប់ពីគណៈកម្មការជំនាញរបស់រដ្ឋបាលសាលាស្រុកពញ្ញាឭ ដែលមាន លោក ថន សុវណ្ណា ជាអភិបាលនៃគណៈអភិបាលស្រុកពញាឮ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ។ បានធ្វើការសម្រេចបើកផ្លូវបុរាណនៅចំនុចទីតាំងខាងលើ ទុក្ខជាផ្លូវសម្បត្តិសាធារណៈរបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អាស្រ័យផលបានជាធម្មតាឡើងវិញ។

បើទោះបីជាការតវ៉ាលើកហេតុផល ដើម្បីបិទបាំងភ្នែកមហាជនពីសំណាក់ក្រុមគ្រួសារ លោក ខេន សារិន យ៉ាងណាក្តី ហាក់បីដូចជាមិនមានព្រសិទ្ធិភាពទាល់តែសោះឡើយ រឿងផ្លូវបុរាណមួយខ្សែនេះដោយគណៈកម្មការនិងមន្ត្រីជំនាញបានវាស់វែងនិងផ្អែកទៅលើឯកសារត្រឹមត្រូវ ទៅតាមច្បាស់ភូមិបាល ទើបសម្រេចបើកផ្លូវបុរាណខាងលើជាស្ថាពរជូនប្រជាពលរដ្ឋដើម្បីចរាចរណ៏បានជាធម្មតាឡើងវិញ ។
ប្រជាពលរដ្ឋនៅតែមានដាក់ជាសំនួទៅ លោក មេភូមិ ខេន សារិន និងលោកមេឃុំឈ្វាំងស្តីទី សេង ចាន់ បើមេភូមិមិនបានរំលោភមូលហេតុអីបានជាមន្ត្រីជំនាញនិងគណៈកម្មការសុរិយោលដី រដ្ឋបាលស្រុកពញាឮគេចុះមកបើកផ្លូវបុរាណនេះវិញ រៀនចេះខ្មាស់អៀនប្រជាពលរដ្ឋខ្លួនឯងផង លោក មេភូមិ និង លោកមេឃុំស្តីទី ?
-ក្នុងនាមប្រជាពលរដ្ឋទាំង២៥ គ្រួសារក្នុងភូមព្រៃគោល ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀតផងដែរ ក៏បាននឹងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនូវចំណាត់ការដ៏ត្រឹមត្រូវ របស់មន្ត្រីនិងគណៈកម្មការរដ្ឋបាលស្រុកពញាឮ ដែលបានយកចិត្តទុកដាក់បម្រើជូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយក្រៅប្រព័ន្ធ ក្រោមគោលនយោបាយ ឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃយើង ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋទាំង ២៥ គ្រួសារនិងមហាជនជាច្រើន ក៏ដូចជាអ្នកសារព័ត៌មាន មានការងឿងឆ្ងល់ថា មូលហេតុអ្វីបានជាលោក ខេន សារិន មេភូមិព្រៃគោល ខំដើរកូទឹកឲ្យល្អក់ដើម្បីចាប់ត្រីបានម្ដងទៀតឬមួយយាងណា? ខណៈពេលដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ។ កោតតែលោក ខេន សារិន មិនចេះមានការអៀនខ្មាស់ប្រជាពលរដ្ឋនិងមហាជនសោះអញ្ចឹង? ចុះហេតុអ្វីបានជាលោកមេភូមិ និងក្រុមគ្រួសារ នៅតែខំដើរបោះពាក្យបោះសម្ដី ចង់ប្ដឹងអ្នកនេះ ចង់ប្ដឹងអ្នកនោះបែបគ្មានកាអៀនខ្មាស់សោះអញ្ជឹង?
-បើយោងតាមប្រជាពលរដ្ឋជាច្រើនបានលើកឡើងព្រមៗគ្នាផងដែថា លោក ខេន សារិន មេភូមិព្រៃគោល សព្វថ្ងៃនេះ មិនដែលយល់ពីអារម្មណ៍ និងសុខទុក្ខក្នុងការស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិនោះទេ តើអោយប្រជាពលរដ្ឋសង្ឃឹមអ្វីទៅទៀតបើមានមេភូមិ និងមេឃុំតែរបៀបនេះ ។
-ប្រជាពលរដ្ឋជាច្រើន បានសុំសំណូមពរដល់ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត កណ្តាល សូមលោកទាំងទ្វេមេត្តាជួយពិនិត្យមើល មេភូមិ មេឃុំ ខាងលើនេះផងទាន កុំអោយមេភូមិ មេឃុំ ខាងលើនេះចេះតែបានដៃធ្វើអ្វីស្រេចតែនិងចិត្តជាមួយប្រជាពលរដ្ឋបន្តទៀត ។
-បើយោងតាមប្រសាសដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្ដេចធ្លាប់បានលើកឡើងផងដែថា មេភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ ត្រូវតែបំរើនិងមើលថែប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនត្រូវទុក្ខប្រជាពលរដ្ឋចោលនោះទេ ហើយក៏មិនមែនធ្វើជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះដែរ ត្រូវតែបំរើប្រជាពលរដ្ឋរបស់យើងឲ្យបានល្អ ៕
រាល់ការចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោក មេភូមិ លោក មេឃុំ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីអំពីច្បាប់សារព័ត៌មាននៅកម្ពុជា ៕

You missed