Mon. Feb 2nd, 2026

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ ក្នុងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ១.០១៩គ្រួសារ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង
ពិធីចែកអំណោយនេះ មានការចូលរួមពី ឯកឧត្តម យូ ឡាណា អគ្គលេខាធិការទី២ កាកបាទក្រហមកម្ពុជាតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ, ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត, មន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

error: Content is protected !!