Mon. Oct 6th, 2025

ព្យុះទីហ្វុងប៊ូឡូយ សម្លាប់ពលរដ្ឋថៃ ៧នាក់ និងប៉ះពាល់ពលរដ្ឋជាង ២០ម៉ឺននាក់

ព្យុះទីហ្វុងប៊ូឡូយថ្មី បានផ្តើមវាយប្រហារនៅទូទាំងប្រទេស ដោយបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងកម្លាំងខ្យល់បក់ និងកន្ត្រាក់មិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បានឲ្យដឹងថា

ទីហ្វុងប៊ូឡូថ្មី ព្យុះនេះ បានបង្កការប៉ះពាល់ដល់ខេត្តថៃចំនួន ១៧ ដែលរងគ្រោះធ្ងន់ធ្ងរ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា និងផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត ដោយសារទឹកជន់លិច។
ព្យុះទីហ្វុង រំខាន់ពលរដ្ឋថៃជាង ២៦៩,៣០០នាក់។ ករណីនេះមិនធ្លាប់មានទេកាលពីមុនមកសម្រាប់ប្រទេសថៃ៕

You missed