Sat. Feb 28th, 2026

Author: admin

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឲ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរី នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។ ជាមួយគ្នានេះ…

អភិបាលរាជធានីណែនាំអាជ្ញាធរគ្រប់ខណ្ឌត្រូវពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងជនបរទេស

ភ្នំពេញ ៖ អភិប្បាយរាជធានីភ្នំពេញបានណែនាំជាថ្មីម្ដងទៀតឱ្យអាជ្ញាធរគ្រប់ខណ្ឌ និងសង្កាត់ពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងសមាសភាពជនបរទេសឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាពល្អប្រសើរដល់ប្រជាពលរដ្ឋ។ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤…

ចែមុំបុកល្ហុង  សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សបានចំនួន ១១នាក់..

ភ្នំពេញ÷ កាលពេលវេលាម៉ោង 7:00 យប់ថ្ងៃទី ៩ កុម្ភៈឆ្នាំ ២០២៥ សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យបានធ្វើការ ចុះទៅបង្ក្រាប ទីតាំងលក់បុកល្ហុងមួយកន្លែង (យីហោ ចែមុំបុកល្ហុង) ស្ថិតនៅទីតាំងបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោតសង្ស័យថាមានបង្កប់សេវាកម្មផ្លូវភេទ ដោយក្នុងចុះប្រតិបត្តិការរបស់សមត្ថកិច្ច បានរកឃើញទីតាំងចំណុចខាងលើ ឃើញថា មាន សេវាបម្រើផ្លូវភេទយ៉ាងពិតប្រាកដមែន។ និងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១១នាក់រួមទាំងម្ចាស់ទីតាំង ដើម្បីយកទៅសួរនាំ និងចាត់ការតាមនីតិធីច្បាប់នូវម្ចាស់ទីតាំងខាងលើដែលបានប្រព្រឹត្តអំពើដែលខុសច្បាប់ ៕ប្រភព :…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧

រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

វិមាន ៧មករា រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផែ្នកក្រៅប្រព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុប្រធានផែ្នក សមាជិក និងផែ្នកជំនួយការ ប្រមាណជា ២១២នាក់។ ក្នុងឱកាស មតិបើកកិច្ចប្រជុំ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានអង្គប្រជុំ…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឧបដ្ឋានសាលា ស្រោចស្រពសុគន្ធវារី និងប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី…

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងឧបដ្ឋានសាលា ស្រោចស្រពសុគន្ធវារី និងប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ឱ្យឡើងទៅជាព្រះសិរីមង្គលមុនី ព្រះរាជាគណៈកិត្តិយស និងឡើងជាទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានៅវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) ស្ថិតនៅភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងព្រះអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត…

រថយន្ត រាជការបុ-ក រះ ផ្ទះប្រជាពលរដ្ឋក្រឡាប់ផ្ងារជើងទាំងកណ្តាលយប់អាទ្រាត…

រថយន្តស្លាកលេខ​ រាជការ​ -៥៩២០ បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពល្បឿនលឿនបានបុ-ករះទៅលើផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង បានក្រទ្បា-ប់ផ្ងារជេីង​ កាលពីវេលាម៉ោង០២:២៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងព្រៃ ស ខាងលិច ក្នុងសង្កាត់ព្រៃ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់ពីកើតហេតុរួច អ្នកបេីកបររថយន្តខាងលើ បានលូនចេញពីរថយន្តដេីរទ្បេីងជិះរថយន្ត១គ្រឿងទៀតគេចខ្លួនចេញពីកន្លែងកេីតហេតុបាត់​ស្រមោល។ ជំុករណីចរាចរណ៍ខាងគេពុំទាន់ដឹងថា មន្ត្រីជំនាញផ្នែក ចរាចរណ៍ និងតាមស្វែងរកម្ចាស់រយន្តខាងលើឬយ៉ាងណានោះទេ៕ អង្គភាពយើងខ្ញុំរងចាំតាមដានជាបន្តទៀត ។

សមត្ថកិច្ចជំនាញ ដុតចោលនូវទឹកដោះគោចំនួន២៤កេស និង១៩ថង់ ដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា

ទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញា(សិទ្ធចែក ចាយផ្តាច់មុខដោយក្រុមហ៊ុន Du tchmill) ចំនួន២៤កេស និង១៩ថង់ ដែលមន្រ្តីសាខា (ក.ប.ប ) ខេត្តបាត់ដំបងធ្វើការដកហូតនាពេលកន្លង មកត្រូវបាន ដុតបំផ្លាញចោលនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីវាលចាក់សំរាមក្នុង ស្រុកសង្កែ។ពិធីដុតចោលនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកស្រី នេត្រ សុផារិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងបន្ទាប់ពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មន្រ្តីការិយាល័យនគរបាលប្រឆាំងបល្មេីសសេដ្ឋកិច្ចនៃស្នង ការដ្ឋានសហការជាមួយមន្រ្តីសាខា ( ក.ប.ប ) ខេត្តបាត់ដំបងនិងតំណាងក្រុមហ៊ុនយូអិនធីហូលសែលខខូអិលធី៕

ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការសាយភាយឧស្ម័នពុលនៅក្នុងបរិយាកាស

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ ទោចក្រយាន្តយន្តអគ្គិសនី នៅកម្ពុជា រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជា បានបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងបានលើកឡើងបន្ថែមថាការវិនិយោគលើយានយន្តអគ្គិសនី…

You missed

error: Content is protected !!