Sat. Feb 28th, 2026

Author: admin

កូនស្រីលោកអធិការងខណ្ឌ៧មករាម្នាក់ស្លា-ប់ និង៤នាក់ទៀតបានរងរបួសធ្ងន់ស្រស្រក្នុងហេតុការណ៍បេីករថយន្ដធ្លាក់ស្ពាន!…

កូនស្រីលោកអធិការរងខណ្ឌ៧មករាម្នាក់ត្រូវបានស្លា-ប់បាត់បង់ជីវិ-ត និងមានមនុស្ស៤នាក់ទៀតបារងរបួសស្រាលនឹងធ្ងន់។ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២(ស្ពានបាក់) សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះមកធ្វើការវាស់វែង និងប្រគល់សពនិងរថយន្ដទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនិងសង្គ្រោះនៅឯមន្ទីរពេទ្យ ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ច្បាប់ចរាចរណ៍ជាម្ដាយមធ្យោបាយធ្វើដំណើរជាឪពុក ថ្ងៃនេះថ្ងៃស្អែកកុំឱ្យ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយបង្កឡើងដោយគ្មានការប្រុងប្រយ័ត្នពីយើងទាំងអស់គ្នា។

អធិការរងខណ្ឌសែនសុខ ហឿង វឿន ព្រះនាម០៧ និងនគរបាលអន្តរាគមន៍ មាស ភារម្យ! ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញបានដកបញ្ឈរជើងអ…

ភ្នំពេញ ៖ អធិការរងខណ្ឌសែនសុខ ហឿង វឿន ព្រះនាម០៧ និងនគរបាលអន្តរាគមន៍ មាស ភារម្យ! ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញបានដកបញ្ឈរជើងអ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣)…

លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំថ្មី២០២៥

អូររាំងឪ៖ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលអូររាំងឪ បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅសាលាស្រុកអូររាំងឪ ដែលមានការចូលរួមដោយ លោកបណ្ឌិត ហោ គន្ធា រួមទាំងអភិបាលរងស្រុក មេឃុំទាំង៧ និងសមាជិក សមាជិកា នៃគណ:កម្មការផងដែរ។ ពិធី​រៀប​ចំអបអរ​សាទរ​ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ២០២៥​ នឹង​ប្រារព្ធ​ទៅ​នៅ​ភូមិ​ថ្នល់កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។ ថ្លែងក្នុងអង្គប្រជុំ លោក…

មេឃុំលង្វែក អ៊ូ ច័ន្ទមុនី បានបោះត្រាលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី សង្ស័យ ដីមួយកន្លែងមានឈ្មោះជាន់គ្នាដល់ទៅពីរម្ចាស់…

លោកមេឃុំលង្វែក អ៊ូ ច័ន្ទមុនី បានបោះត្រានៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើរប្រាស់ដីធ្លី របស់ប្រជាពលរដ្ឋដាក់ការសង្ស័យថា ដីមួយកន្លែងដែលមានឈ្មោះម្ចាស់ដីជាន់គ្នាដល់ទៅពីរម្ចាស់ នេះបើយោងតាមប្រភពព័ត៌មានដែលបានផ្តល់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា តើការបោះត្រា របស់លោកមេឃុំ គេពុំឃើញមានឯកសារ យោងរពាក់ព័ន្ធដូចជា លិខិតទិញលក់ផ្ដាច់ លិខិតធានាអះអាងពីម្ចាស់ដី លិខិតបញ្ជាក់ប្រវត្តិដី ដោយឃើញមានតែលិខិតផ្ទេសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី មួយច្បាប់ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៣ នៅលើដីលំនៅឋានមួយកន្លែងដែលមានទំហំ ៥០ម៉ែត×១២.៨ម៉ែតស្ថិតនៅក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ បើយោងតាមសម្តី លោក អ៊ូ ច័ន្ទមុនី មេឃុំលង្វែកបាបានប្រាប់អ្នកសារព័ត៌មានយើងថា…

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា បើកវគ្គសិក្ខាសាលា លើកទី១ ស្ថិតនៅសាលាប្រជុំអគារតេជោបូពា៌(ស ស យ ក)ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាម ចូលរួម ចំនួន៤៣២នាក់…

ខេត្តត្បូងឃ្មុំ៖នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៏មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គជូនសិក្ខាកាម ដែលបាបចូលរួមសុក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម…

ថ្ងៃទិវានៃសេចក្តីស្រឡាញ់ (១៤កុម្ភៈ) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ រៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»

ត្បូងឃ្មុំ៖ ឯកឧត្ត ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធាន សភាពសព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក គ្រប់ស្រុក ក្រុង ទាំង៧ ចូលរួមបរិច្ចាកឈាម នៅអគារតេជោបូព៌ា ស្នាក់ការ ស.ស.យ.ក ខេត្ដត្បូងឃ្មុំ ចំនួន ប្រមាណជា ជាង ៣៥០នាក់ នៅព្រឹក ថ្ងៃសុក្រ ២រោច ខែមាឃឆ្នាំរោង ឆស័ក ព.ស២៥៦៨ ខេត្តត្បូងឃ្មុំថ្ងៃទី ១៤…

ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

ក្រុមជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី១២ ខែកុម្ភះ ឆ្នាំ២០២៥ បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។ ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូចមានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះ…

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ចំនួន ០៥នាក់ បញ្ជូនទៅតុលាការ..!

ភ្នំពេញ÷បុគ្គលិកអង្គការអភិរក្សបរិស្ថាន និងអភិវឌ្ឍន៍ជនបទ ដែលមានកាន់ឯកសារចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលចំនួន០៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនិងបញ្ជាទិញសាច់សត្វព្រៃពីប្រជាពលរដ្ឋ និងគំរាមទារប្រាក់ ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ថាមានករណីបន្លំធ្វើជាអ្នកបញ្ជាទិញសាច់សត្វព្រៃ ហើយឃាត់ខ្លួនប្រជាពលរដ្ឋជាអ្នកលក់នោះដើម្បីគំរាមទារប្រាក់ ករណីនេះកើតឡើងនៅចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។លោកឧត្តមសេនីយ៍ឯក រ័ត្ន…

រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យប្រធានមន្ទីរបរិស្ថានថ្មីត្រូវបង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរនិងដៃគូពាក់ព័ន្ធ ធ្វើឱ្យខេត្តមណ្ឌលគីរីមានភាពស្អាត មានភាពបៃតង និងការទាក់ទាញទេសចរ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីសម្បូរដោយសម្បត្តិធម្មជាតិ ជាពិសេសរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើន ដែលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលទើបទទួលភារកិច្ចថ្មី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រេចឲ្យបាននូវភាពល្អស្អាត ធ្វើឱ្យទីសាធារណៈគ្មានសំរាម សំណល់ប្លាស្ទិក បង្កើនឲ្យមានទម្លាប់ល្អជាមួយសិស្សានុសិស្ស និងជំរុញឱ្យប្រជាពលរដ្ឋ មានយកចូលរួមចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ភាពស្អាតនៅក្នុងខេត្តមណ្ឌលគីរី នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនឡើងថែមទៀតនៅក្នុងពេលខាងមុខ។ ជាមួយគ្នានេះ…

អភិបាលរាជធានីណែនាំអាជ្ញាធរគ្រប់ខណ្ឌត្រូវពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងជនបរទេស

ភ្នំពេញ ៖ អភិប្បាយរាជធានីភ្នំពេញបានណែនាំជាថ្មីម្ដងទៀតឱ្យអាជ្ញាធរគ្រប់ខណ្ឌ និងសង្កាត់ពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងសមាសភាពជនបរទេសឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាពល្អប្រសើរដល់ប្រជាពលរដ្ឋ។ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤…

You missed

error: Content is protected !!