Sat. Oct 25th, 2025

នៅព្រឹកថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
ឯកឧត្តម ហាក់ សុខមករា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមវិធី ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន៧ភូមិ ស្ថិតនៅភូមិខ្ពបក្រោម ភូមិរកាលើ ភូមិរកាក្រោម ភូមិកោះថ្មី ភូមិដំរីឆ្លង ភូមិព្រៃទទឹង និងភូមិត្នោតញី ក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
នៅក្នុងពិធី បិទប្រកាស់ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធនោះ មានកាអញ្ជើញចូលរួម ពី លោក ជី គឹមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង លោក សេង សាវុធ អភិបាលរងស្រុកស្អាង លោក ចាប កុលវណ្ឍ ប្រធានភូមិបាលសុរិយោលដីស្រុក លោកប្រធានវាលវាស់វែងដីធ្លី កងកម្លាំង៣ប្រភេទ លោកមេភូមិមេឃុំ និងប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារផងដែ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានលើកឡើងផងដែថា។ នៅក្នុងកាបិទប្រកាស់ជាទូទៅមានចំនួនរយៈពេល១៥ថ្ងៃ ដោយមិនបានគិតថ្ងៃបុណ្យឫថ្ងៃសម្រាកនោះទេ គឺគិតចាប់ពីថ្ងៃដែលបានបិទប្រកាស់ ហើយចំនួនក្បាលដីស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ទាំង៧ភូមិនេះ មានចំនួន ៩,០០៩ ក្បាលដី ។ សូមបងប្អូនប្រជាពលរដ្ឋ ដែលមាននូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធសូមទៅពិនិត្យនិងផ្ទៀងផ្ទាត់ទាំងអស់គ្នាឲ្យបានត្រឹមត្រូវជៀសវាងកាខុសដោយប្រកាណាផ្សេងៗក្បាលដី សូមធ្វើកាតវាមកមន្ត្រី ក្នុងមូលដ្ឋាន និងមន្ត្រីភូមិបាលសុរិយោលដីស្រុក ឫតវាប្តឹងមកសាលាខេត្ត ក្នុងនាមឯកឧត្តមចុះទៅពិនិត្យមើលដោយផ្ទាល់តែម្តង ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានផ្តែផ្តាំទៅ មន្ត្រីភូមិបាលសុរិយោលដីស្រុក លោកប្រធានវាលវាស់វែងដីធ្លី ត្រូវយកចិត្តទុក្ខដាក់ធ្វើការងារឲ្យបានច្បាស់លាស់ ពីព្រោះមន្ត្រីទាំងនោះបានស៊ីប្រាក់ខែពីពលរដ្ឋដែលបានបង់ពន្ធដីជូនរដ្ឋ ហើយមិនត្រូវមានកាស៊ីសំណូកសូកប៉ានក្នុងកាចុះវាសវែងដី នូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធជាដាច់ខាត មន្ត្រីរាជការល្អ ត្រូវគោរពអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ។ ចំពោះផ្លងដីដែលបានចេញប័ណ្ណរឹង សូមបងប្អូនប្រជាពលរដ្ឋត្រៀមកាន់ប្រាក់ បង់សេវាក្នុងមួយហិចតា ៣០,០០០រៀល តែប៉ុណ្ណោះ

You missed

error: Content is protected !!