Tue. Dec 9th, 2025

នាយរដ្ឋមន្ត្រីថៃ នឹងត្រូវជួបលោក ត្រាំ នៅម៉ាឡេស៊ី មុនពេលមានការចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា

(បាងកក)៖ រដ្ឋាភិបាលថៃ បានឱ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងជួបជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃអាទិត្យ ទី២៦ ខែតុលា មុនពេលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ ២០២៥។ តាមការចេញផ្សាយរបស់កាសែតថៃ The Nation លោក Anutin អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរពីអាកាសយានដ្ឋានទីក្រុងបាងកក ទៅ ដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៩យប់ថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក Anutin នឹងជួបលោក ត្រាំ ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ បន្ទាប់មក លោកនឹងចូលរួមចុះហត្ថលេខាលើ «សេចក្តីប្រកាសរួម របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ» ដែលគូស បញ្ជាក់ពីជំហានសម្រាប់ការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា និងការលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ ដែល មាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតី សហរដ្ឋអាមេរិកជាសាក្សី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តពិតប្រាកដរបស់ថៃ ក្នុងការជំរុញដំណើរការសន្តិ ភាពថៃ-កម្ពុជា៕

error: Content is protected !!