មហាជន ពិតជាអស់ជំនឿលេីចំណាត់ការច្បាប់ របស់ស្ថាប័នពាក់ព័ន្ធ ជុំវិញករណីអ្នកលក់ឡេឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love Riya..?
ភ្នំពេញ÷ អ្នកលក់ឡេល្បីឈ្មោះមួយនៅកម្ពុជារហ័សនាម.Love Riya. ដែលមានងារជាឧកញ៉ា និងមានលុយ មានឥទ្ធិពល បានឡាយវីដេអូ និយាយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយ្យធម៌ ជាពិសេសមានអំនួតអួតអាងតាំងខ្លួនឯងជា ព្រះនាងឥន្ទ្រទេវី និងប្រេីភាសា ជេប្រមាថ បង្ហាញពីភាពអសីលធម៌សង្គមជាច្រើន តែស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់នោះទេ.!ព្រោះមានអ្នកធំជួយអន្តរាគមន៍ពីក្រោយ.(វាមិនខុសពីពាក្យថា មានលុយអាចប្រើខ្មោចឲ្យកិនម្សៅបាន)ខណៈអ្នកលក់ឡេឈ្មោះ.Love Riya.នៅមានឡាយវីដេអូលក់ឡេនិយាយឌឺដងផ្លែផ្កាបានជាធម្មតា.។ សូមបញ្ជាក់ផងដែរថា ក្រោយពីអ្នកលក់ឡេឈ្មោះ .Love Riya.បានឡាយវីដេអូនិយាយធ្វើឲ្យប៉ះពាល់ដល់សង្គម ធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បានប្រតិកម្មយ៉ាងខ្លាំងៗ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ…
