Wed. Jan 7th, 2026

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសេវាបណ្ណសារព័ត៌មាន ដើម្បីពន្លឿនប្រសិទ្ធភាពក្នុងការផ្ដល់សេវាបណ្ណជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ។
កញ្ញាក៏បានលើកផងដែរថា ក្នុងកិច្ចការងារសេវា ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចការ ផ្ដល់បានសារព័ត៌មានជូនដល់អង្គភាព ម្ចាស់សម័យ ត្រូវបានត្រួតពិនិត្យ នៅលើឯកសារលិខិតស្នើសុំ តាមទម្រង់បែបបទរដ្ឋបាល យោងតាមសេចក៏ជូនដំណឹងរបស់ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ផងដែរ  ។ ក្នុងនាមបច្ចេកទេសត្រូវតែជួយសម្របសម្រួលដល់ អង្គភាពដែលមានការខ្វះខាត ផ្នែករដ្ឋបាលហ្នឹងឯកសារផ្សេងៗ។ល។

error: Content is protected !!