Tue. Mar 3rd, 2026

(ភ្នំពេញ )៖ ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅប្រជុំ ៤២០ ទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែ លើសំណើសុំបន្ធូរបន្ថយ ទោស និងលើកលែងទោសដល់ទណ្ឌិត របស់ មណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យពិសាខបូជា ក្រោមអធិបតីភាព ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ទទួលការងារ អគ្គនាយកដ្ឋានពន្ធនាគារ និងជាប្រធានគណៈកម្មការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមណ្ឌលអប់រំកែប្រែ អនុប្រធានាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធ។

You missed

error: Content is protected !!