
នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជូនដល់កងកម្លាំងនគរបាលនារីនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្តាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងពិធីបើកវគ្គបំប៉ននេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរងទទួលផែនការងារជំនាញពាក់ព័ន្ធ លោក-លោកស្រីនាយការិយាល័យជំនាញពាក់ព័ន្ធ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង និងលោក-លោកស្រីអធិការរងទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនទាំង១៣ស្រុក/ក្រុងផងដែរ។











You must be logged in to post a comment.