Sun. Jun 14th, 2026

Author: admin

ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់

ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់ យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៦ មីនា) ថា ចំនួនទាហានអាមេរិក ដែលបានរងរបួសនៅក្នុង សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានកើនឡើងដល់ប្រហែល ២០០នាក់ហើយ ខណៈដែលជម្លោះដ៏តានតឹងនេះ បានចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក បាននិយាយថា ភាគច្រើននៃតួលេខទាំងនោះគឺបានរងរបួសស្រាល ហើយទាហានចំនួន ១៨០ នាក់បានវិលត្រឡប់ទៅបំពេញ កាតព្វកិច្ចវិញហើយ ចំណែកមនុស្ស ១០នាក់ គឺរបួសធ្ងន់ធ្ងរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Danny Annan ឯកអគ្គរាជទូតនៃប្រទេសដាណឺម៉ាក់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានសភាអូស្ត្រាលីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានសភាអូស្ត្រាលីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា…

ប្រធាននគរបាល៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យសត្រូវ

ប្រធាននគរបាល៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ៥០០នាក់ ដែលត្រូវបានចោទប្រកាន់ថាធ្វើចារកម្មឱ្យសត្រូវ ប្រមុខនគរបាលរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា សាធារណរដ្ឋអ៊ិស្លាមមួយនេះ បានចាប់ខ្លួនមនុស្សចំនួន ៥០០ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានទៅកាន់សត្រូវរបស់អ៊ីរ៉ង់ ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតែបន្តវាយប្រហារលើគោលដៅថ្មីៗនៅក្នុងប្រទេសនេះ។ លោក Ahmadreza Radan ប្រធាននគរបាលអ៊ីរ៉ង់ បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលានៃការចាប់ខ្លួននោះថា៖ ក្នុងចំណោមករណីចាប់ខ្លួនទាំងនោះ មានចំនួនពាក់កណ្តាលគឺជាករណីធ្ងន់ធ្ងរ «រួមទាំងបុគ្គលដែលបានផ្តល់ព័ត៌មានសម្រាប់កំណត់គោលដៅវាយប្រហារ និងបុគ្គលដែលបានថតរូបភាពទីតាំងដែលរងការវាយប្រហារ រួចផ្ញើចេញទៅក្រៅ»។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី…

រឿងករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ៗកំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម!

រឿងករណី យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ៗកំពុងផ្ទុះការវែកញែកក្នុងបណ្តាញសង្គម! វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …”…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីកម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីកម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦…

កីឡាករ កីឡាការិនីជាង១០០នាក់ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ ដែលដំណើរការពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ។

កីឡាករ កីឡាការិនីជាង១០០នាក់ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ ដែលដំណើរការពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី ឆ្នើមត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី៕

អំណោយអណ្តូងទឹកស្អាត១០ត្រូវបានប្រគល់ជូនពលរដ្ឋក្នុងភូមិចំនួន៣នៃស្រុកព្រៃនប់

អំណោយអណ្តូងទឹកស្អាត១០ត្រូវបានប្រគល់ជូនពលរដ្ឋក្នុងភូមិចំនួន៣នៃស្រុកព្រៃនប់ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ១០ កន្លែង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសសំណេះសំណាល លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណសម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលពីធីបុណ្យនេះ ធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៣ ដល់ទី១៤ ខែមីនា ឆ្នាំ២០២៦ ។ សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ…

You missed

error: Content is protected !!