Sun. Jun 14th, 2026

Author: admin

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ វិញ។ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ក្រៅពីទទួលយកសេចក្តីព្រាងច្បាប់ខាងលើមកពិនិត្យសិក្សា…

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៥ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអគារ ឡូវ គឹមសេង។ ជាមួយគ្នានោះដែរលោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឡើងអានរបាយការណ៍សង្ខេបអំពីសមិទ្ធិផលការងារក្នុងឆ្នាំ២០២៥ ពីការរីកចម្រើនរបស់អង្គភាព ក្នុងនោះពាក់ព័ន្ធនឹងការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ ការកើនឡើងនូវអត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យលើសពី១០០% ការថយចុះនូវអត្រាស្លាប់ក្រោម១% ការលើកកំពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសំខាន់ៗមួយចំនួន

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសំខាន់ៗមួយចំនួន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ន៨ងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារក្សាអំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងយុត្តិធម៌អនិតិជន, ភាពចង្អៀតណែនក្នុងពន្ធនាគារ, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ ជំនួបពិភាក្សា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Vladanka Andreeva និងសហការី មកកាន់ទីស្តីការក្រសួងយុត្តិធម៌…

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦ (កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ លោកស្រី ង៉ែត ណារីន បានថ្លែងថាមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដំណើរការចុះយកព័ត៌មាន ថតរូបភាពយកមកតែងនិពន្ធ ចងក្រងអត្ថបទព័ត៌មានផលិតកម្មវិធីផ្សេងៗ និងវីដេអូអប់រំខ្លីៗ ដើម្បីផ្សព្វផ្សាយតាមបណ្តាញវិទ្យុFM ទូរទស្សន៍ជាតិខេត្ត និងបានបញ្ជូនខ្លឹមសារមកវិទ្យុ និងរូបភាពមកទូរទស្សន៍ជាតិកម្ពុជា ឱ្យជួយផ្សព្វផ្សាយផងដែរ។ ទន្ទឹមនេះមន្ទីរព័ត៌មានខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់ផ្សាយបន្តពី…

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ កំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ អោយរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ។ លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅខេត្តកំពង់ឆ្នាំង។ លោកជំទាវ ជូ ប៊ុនអេង…

កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួមគ្នាជំរុញប្រសិទ្ធភាពបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន…

រដ្ឋបាលខេត្តកំពតសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងសាងសង់វិថីអាហារមានរចនាបថខ្មែរ

រដ្ឋបាលខេត្តកំពតសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងសាងសង់វិថីអាហារមានរចនាបថខ្មែរ ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែក ថ្មីៗ បានធ្វើឱ្យកំណើនទេសចរមានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត អភិបាលខេត្តកំពតបានសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងរៀបចំសាងសង់វិថីអាហារដែលមានរចនាបថខ្មែរ ហើយសមិទ្ធផលទាំងពីរនេះនឹងសាងសង់រួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។ តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ…

ចាប់ពីថ្ងៃទី១១ដល់១៥ខែមីនានេះជនបរទេស ១,៤២០នាក់ បានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនស្នាក់នៅខុសច្បាប់

ចាប់ពីថ្ងៃទី១១ដល់១៥ខែមីនានេះជនបរទេស ១,៤២០នាក់ បានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងលួចឆ្លងដែនស្នាក់នៅខុសច្បាប់ នៅថ្ងៃទី១១ដល់១៥ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ១,៤២០នាក់ (ស្រី ១៦៩នាក់) មាន២៣សញ្ជាតិ រួមមាន យ៉ូហ្គង់ដា កេនយ៉ា ឥណ្ឌា ចិន នីហ្សេរីយ៉ា ហ្គាណា…

ឯកអគ្គរដ្ឋទូតចិនកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប Scams Online

ឯកអគ្គរដ្ឋទូតចិនកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប Scams Online ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ ការកោតសរសើរនេះ នៅក្នុងពិធីប្រគល់សម្ភារៈបច្ចេកទេសដល់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតបានបន្តថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។…

រដ្ឋឈូងសមុទ្រ ជំរុញឱ្យអាមេរិក កម្ចាត់សមត្ថភាពគំរាមកំហែង របស់ អ៊ីរ៉ង់ឱ្យអស់ ខណៈវិបត្តិហ័រមូស កាន់តែជ្រៅ

រដ្ឋឈូងសមុទ្រ ជំរុញឱ្យអាមេរិក កម្ចាត់សមត្ថភាពគំរាមកំហែង របស់ អ៊ីរ៉ង់ឱ្យអស់ ខណៈវិបត្តិហ័រមូស កាន់តែជ្រៅ ប្រភពព័ត៌មានពីតំបន់ឈូងសមុទ្របានសារព័ត៌មានរ៉យទ័រថា ដើមឡើយ បណ្តារដ្ឋឈូងសមុទ្រអារ៉ាប់ មិនបានស្នើសុំឱ្ យសហរដ្ឋអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបច្ចុប្បន្ន រដ្ឋជាច្រើនកំពុងជំរុញឱ្យអាមេរិក កុំបញ្ឈប់សកម្មភាពពាក់ កណ្តាលទី ដោយទុកឱ្យសាធារណរដ្ឋ អ៊ិស្លាមមួយនេះ នៅតែមានសមត្ថភាពគំរាមកំហែងដល់ខ្សែជីវិតប្រេងរបស់តំបន់ឈូងសមុទ្រ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើធនធានធម្មជាតិ ទាំងនោះឱ្យសោះ។

You missed

error: Content is protected !!