Sun. Jun 14th, 2026

Author: admin

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្កើតឲ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបង្កើតឲ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងបង្កើតឲ្យមានបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ២.…

គណៈប្រតិភូរដ្ឋសភារដ្ឋហុងគ្រី អញ្ជើញទស្សនារមណីយដ្ឋានអង្គរ ដើម្បីរឹតចំណងមិត្តភាព និងស្វែងយល់ពីវប្បធម៌ខ្មែរ

គណៈប្រតិភូរដ្ឋសភារដ្ឋហុងគ្រី អញ្ជើញទស្សនារមណីយដ្ឋានអង្គរ ដើម្បីរឹតចំណងមិត្តភាព និងស្វែងយល់ពីវប្បធម៌ខ្មែរ ខេត្តសៀមរាប៖ នៅក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរដ្ឋសភា នៃប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តមបណ្ឌិត György Such អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបាយ័ន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ ក្នុងឱកាសទស្សនកិច្ចនោះ ឯកឧត្តមបណ្ឌិតប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះក្បាច់រចនាដ៏វិចិត្រ រូបរាងដ៏អស្ចារ្យ និងអាយុកាលដ៏យូរលង់នៃប្រាសាទបុរាណទាំងនេះ ដែលពិតជាសក្តិសមជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិដ៏មានតម្លៃ។ ដំណើរបំពេញទស្សនកិច្ចនាពេលនេះ គឺជាសក្ខីភាពមួយយ៉ាងសំខាន់ក្នុងការ៖ ពង្រឹងកិច្ចសហប្រតិបត្តិការ៖ លើកកម្ពស់ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភានៃប្រទេសទាំងពីរ (កម្ពុជា-ហុងគ្រី)…

ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ចេញសៀវភៅផ្ទាល់ខ្លួននៅក្នុងឱកាសទិវាជាតិអំណាន

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងបញ្ចេញសៀវភៅដែលបាននិពន្ធផ្ទាល់ខ្លួនក្រោមចំណងជើងថា «ជម្នះរស់» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅម៉ោង ១០:០០ព្រឹក នៅសាលាតិចណូ ជាកន្លែងដែលក្រសួងអប់រំកំពុងប្រារព្វទិវាជាតិអំណាន។ យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ បច្ចុប្បន្នឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអ្នកនិពន្ធសៀវភៅ «ជម្នះរស់» នឹងអញ្ជើញមកចូលរួមធ្វើជាវាគ្មិនកិត្តិយស នៅក្នុងពិធីសម្ភោធសៀវភៅនិងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «ជម្នះរស់»នេះទៀតផង។ សូមបញ្ជាក់ថា សៀវភៅ «ខៀវ កាញារីទ្ធ ៖ ជម្នះរស់» គឺជាវណ្ណកម្មដែលរៀបរាប់…

ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក

ក្រសួងនឹងចុះត្រួតពិនិត្យស្ថានីយលក់ប្រេងដែលបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួង សម្រាប់កំណត់​រូប​មន្ត​ កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួង នឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយប្រេងឥន្ធនៈប្រមាណជិត ២០០០ ដែលបានបិទអាជីវកម្មបណ្ដោះអាសន្ន ក្រោយហេតុផលអស់ស្តុកផ្គត់ផ្គង់ក្នុងប្រតិបត្តិការអាជីវកម្ម។ លោកជំទាវរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងបទអន្តរាគមន៍ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា…

កម្ពុជា-ចិនបើកយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ភ្នំពេញ៖ ក្រោមគម្រោងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា និងក្នុងតំបន់មេគង្គ ដើម្បីធានាសន្តិសុខព័ត៌មាន និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត។ថ្លែងក្នុងពិធីបើកសម្ពោធការអនុវត្តគម្រោងមេគង្គ-ឡានឆាងនៅទីស្ដីការក្រសួងព័ត៌មាននារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យុទ្ធនាការនេះ នៅក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីកិត្តិនាម នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសជាមួយក្រសួងព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។គម្រោងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី២នេះ មានលក្ខណៈខុសប្លែកពីយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៤។ នៅដំណាក់កាលទី២នេះ…

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង លើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង លើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប (កំពង់ធំ)÷ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោងលើកទឹកចិត្តដល់ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ឃុំ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងជីវភាពអតីតយុទ្ធជននិងនិវត្តជនគ្រប់រូប លោក សាយ គឹមឡម បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក និងសហការីអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាឃុំ នៃស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការបង្កើតសមាគមនេះឡើងគឺជាគំនិតផ្ដួចផ្ដើមយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាការតបស្នងសងគុណយ៉ាងធំធេងបំផុតដល់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងដើម្បីសង្គមជាតិដ៏ស្រស់បំព្រងនៃយើង។ ទន្ទឹមនឹងនេះលោក…

សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះថា អ្វីដែលម្ចាស់ទំព័រហ្វេសប៊ុក The Kanitha Show លើកឡើង គឺមានចិរតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ។ នោះគឺសំដៅទៅលើការលើកឡើងថា ”អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា”។ សាររបស់សម្ដេច ហ៊ុន សែន មានខ្លឹមសារទាំងស្រុងបែបនេះថា៖ “ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថា អាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះវារីកកាន់តែធំព្រោះអ្វីដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។” សម្ដេចបន្ថែមថា “អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង…

ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជា-សិង្ហបុរី ពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រមុខការទូតកកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ ជំនួបពិភាក្សារវាងប្រមុខការទូតទាំងពីរ បានធ្វើឡើងអំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។…

អាជ្ញាធរក្រុងកំពង់ឆ្នាំង ប្រើកម្លាំងជាង១០០នាក់រៀបចំសណ្តាប់ធ្នាប់ក្រោយម្ចាស់ផ្ទះ និងអាជីវករយកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យជាច្រើនឆ្នាំ

អាជ្ញាធរក្រុងកំពង់ឆ្នាំង ប្រើកម្លាំងជាង១០០នាក់រៀបចំសណ្តាប់ធ្នាប់ក្រោយម្ចាស់ផ្ទះ និងអាជីវករយកផ្លូវសាធារណៈលក់ដូរយ៉ាងអាណាធិបតេយ្យជាច្រើនឆ្នាំ កំពង់ឆ្នាំង៖ ក្រោយពីអនុញាតិអោយរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថានពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួចមក នៅម៉ោង៤ភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង តំណាងលោក ហ៊ីងភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះជាង១០០នាក់ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវសាធារណៈចំនួន២ខ្សែ ខាងក្រោយផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ទូច លីហួត បានបញ្ជាក់ថា៖…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំវិសាមញ្ញ និងសំណេះសំំណាលជាមួយមន្ត្រីក្រោមឱវាទ មុននឹងទៅទទួលភារកិច្ចថ្មី

បន្ទាយមានជ័យ: នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ បានប្រារពពិធីសំណេះសំណាល ជាមួយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការតាមបណ្តាក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចទាំង៤ ដើម្បីជម្រះបញ្ជី ទ្រព្យ សម្បត្តិរដ្ឋ និងបិទបញ្ជីឬរបាយការណ៍ពាក់ព័ន្ធ មុនលោកចាកចេញទៅទទួលភារកិច្ចតំណែងថ្មី ជាអនុប្រធាននាយក ដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ…

You missed

error: Content is protected !!