ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ លោក អេងវ៉ាន់ឌី អភិបាលរង ស្រុកស្អាងដែលបានដឹកនាំមន្រ្តីសូរិយោដី ចំនួនពីរក្រុមគោលបំណងចុះទៅបាញ់ព្រំនិងវាស់វែងដីដែរស្ថិតនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្តាលនោះ។
ក៏ប៉ុន្តែត្រូវបានផ្អាកសកម្មភាពទៅវិញភ្លាមៗដោយសាប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្តុំគ្នានិងលើកគ្នាតវ៉ាយ៉ាងចាស់ដៃនៅចំពោះមុខលោក អេងវ៉ាន់ឌី អភិបាលរងស្រុកស្អាងម្នាក់នោះមិនឲ្យចុះវាស់វែងដីនៅចំណុចខាងលើនោះទេព្រោះខ្លាចបាត់ដីរបស់ពួកគាត់។
ដែលមានលិខិតកាន់កាប់និងអាស្រ័យផលជាយូរឆ្នាំមកហើយដែលមានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានមានភូមិឃុំត្រឹមត្រូវហើយពួកគាត់ក៏បានបង់ពន្ធដីត្រឹមត្រូវតាមច្បាប់ផងដែរ។
ក្នុងនោះប្រជាពលរដ្ឋក៏បានសំណូមពរឲ្យភាគីលោក ភឺនផល្លា ត្រូវយកឯកសារ មកបង្ហាញតទល់គ្នានៅសាលាឃុំមិនមែនចេះតែដើរចង្អុលដីគេឯងពាស់វាលពាលកាលនោះទេត្រូវមានឯកសារកាន់កាប់ដីស្របច្បាប់បានហៅថាពលរដ្ឋថ្លៃថ្នូរ។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក អេងវ៉ាន់ឌី បានឲ្យដឹងថាការចុះវាស់វែងដីនៅឃុំប្រាសាទនេះតាមការស្នើសុំរបស់ លោក ភឺនផល្លា ក្នុងដំណាក់កាលនេះយើងចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធបន្ទាប់ពីប្រកាសតំបន់វិនិច្ឆ័យហើយនៅឃុំប្រាសាទយើងចុះវាស់វែងដីជូនប្រជាពលរដ្ឋបានស្នើសុំ។
បច្ចុប្បន្នដីជាន់គ្នាម្ចាស់ច្រើនយើងរកឲ្យឃើញដីនោះវាជាន់គ្នារបៀបម៉េចនៅពេលគាត់ដាក់ឯកសារមកយើងត្រូវត្រួតពិនិត្យ។
ដំណាក់កាលមួយទៀតដំណើរកាលវិនិច្ឆ័យត្រួតពិនិត្យឯកសារគាត់ទិញដីពីអ្នកណា។
ដំណើរកាលទី២បន្ទាប់ពីប្រកាសជាតំបន់វិនិច្ច័យហើយនិងចុះវាស់វេងក្បាលដីជូនពលរដ្ឋ។
ប្រជាពលរដ្ឋបានសំណូមពរ ចំពោះមុខលោក អេង វ៉ាន់ឌី ឲ្យភាគីលោក ភឺនផល្លាត្រូវយកឯកសារមកបង្ហាញតទល់គ្នាមុខសាលាឃុំប្រាសាទមិនមែននិយាយតែមាត់ទទេនោះទេ។
ចំណែកលោក ស្រីកែនឃឹម មេឃុំប្រាសាទ បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៥ ខែមេសា នេះថាដីនេះគេចុះធ្វើជាលក្ខណៈប្រព័ន្ធហើយការចុះមកវាស់វែងថ្ងៃនេះតាមការស្នើសុំរបស់លោក ភឺនផល្លា គាត់ក៏មិនបានដឹងថាដីរបស់ លោក ភឺនផល្លា មានប៉ុន្មានហិកតានោះដែរព្រោះគាត់ពុំមានឯកសារអ្វី មកសំអាងនិងមកតម្កល់នៅសាលាឃុំនោះទេ។
លោកស្រី បានបន្តទៀតថាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ខាងខេត្តកណ្តាលបានចុះដោះស្រាយគ្នាចប់ម្តងហើយ។
ដោយម្ចាស់ដីជាប់ព្រំសង្ខាងមិនឯកភាពឲ្យក្រុមលោក ភឺនផល្លា ចុះបាញ់និងវាស់វែងនោះទេ។
ក្នុងនាមលោកស្រីជាអាជ្ញាធរជាអ្នកសម្របសម្រួល សុំឲ្យភាគីទាំងសងខាងយកឯកសារមកបង្ហាញនៅសាលាឃុំហើយរហូតមកដល់ពេលនេះភាគីលោក ភឺនផល្លា ពុំទាន់មានឯកសារអ្វីមកបង្ហាញនោះឡើយ។
លោកស្រីបានគូសបញ្ជាក់ថាកន្លងមកក្រុមលោក ភឺន ផល្លា ធ្លាប់បានចុះមកតំបន់នោះកោះហៅប្រជាពលរដ្ឋគ្រប់អាយុឲ្យមកយកលុយក្នុងមួយគ្រួសារ ២០ដុល្លារ ៣០ដុល្លារ ៥០ដុល្លារ ដោយនិយាយថាមកយកលុយថ្លៃលក់ដីរួម។
លោកស្រីមេឃុំ បានបន្តទៀតថា៖ ការចុះមកវាស់វេង ថ្ងៃនេះលោកស្រីមិនបានហាមអ្វីនោះទេហើយលោកស្រីក៏បានជួយផ្សព្វផ្សាយប្រជាពលរដ្ឋដែលមានដីនៅទីណាមកចង្អុលព្រំនៅទីតាំងផ្ទាល់តាមក្បាលដី។
ប៉ុន្តែថ្ងៃនេះក្រុមវាស់វែងចុះមកប្រជាពលរដ្ឋដែលជាម្ចាស់ដីស្របច្បាប់ហាមឃាត់មិនឲ្យវាស់វែងគ្រប់កន្លែងហើយក្នុងនោះដែរលោកស្រីក៏មិនដឹងថាដីរបស់លោក ភឺនផល្លា នៅចំណុចណាខ្លះដែរ។
ពីព្រោះប្រជាពលរដ្ឋនៅឃុំប្រាសាទគាត់មានឯកសារកាន់ដីស្របច្បាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ភូមិឃុំ យ៉ាងពិតប្រាកដ។
អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
You must be logged in to post a comment.