Sun. Feb 8th, 2026
ដេប៉ូខ្សាច់មួយកន្លែងមានយីហោ ឈ្មោះ ផ្ទះបុរាណ ស្ថិតនៅភូមិព្រែកសំរោង១ ក្នុងសង្កាត់តាខ្មៅ នៅតែបន្តការដឹកខ្សាច់ បានជ្រុសរាយប៉ាយពេញតាមដងផ្លូវសាធារណៈធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងការធ្វើដំណើរនិងរស់នៅតាមបណ្ដោយផ្លូវអមសងខាង។
ដេប៉ូខ្សាច់ មួយកន្លែងមានយីហោ ឈ្មោះ ផ្ទះបុរាណ ស្ថិតនៅតាមបណ្ដោយផ្លូវ២១A ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកឡើងព្រមៗគ្នាផងដែរថា ដេប៉ូខ្សាច់ មួយកន្លែងមានយីហោ ឈ្មោះ ផ្ទះបុរាណ ត្រូវបានអាជ្ញាធរចុះធ្វើការហាមឃាត់ និងបានណែនាំ ឱ្យសំអាតតាមដងផ្លូវសាធារណៈ ម្ដងជាពីរដងរួចហើយផងដែរ ក៏ប៉ុន្តែដេប៉ូ ខ្សាច់មួយកន្លែងខាងលើនេះនៅតែគឃ្លើន មិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរឲ្យបានត្រឹមត្រូវនោះទេ ទល់មកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែររងផលប៉ៈពាល់នៅក្បែរតំបន់នោះ ក៍បានរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធបន្ថែមទៀតផងដែ ប៉ុន្តែគេពុំទាន់មានឃើញអាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីជំនាញពាក់ព័ន្ធណា ចុះមកពិនិត្យជាក់ស្តែងសាជាថ្មីសោះឡើយ ។ ខណៈពេលដែលប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរកំពុងទទួលរងផលប៉ៈពាល់ ដោយគេឃើញមានខាងដេប៉ូខ្សាច់ខាងលើ និងឡានដឹកខ្សាច់ បានបន្តដឹកខ្សាច់បាន យ៉ាងគគ្រឹកគគ្រេងបែបអាណាអធិបតេយ្យ និងជ្រុះខ្សាច់រាយប៉ាយពេញតាមដងផ្លូវជារៀងរាល់ថ្ងៃ អ្វីដែលសំខាន់នោះគឺ ហានិភ័យនិងផលប៉ៈពាល់ដល់ ប្រជាពលរដ្ឋក្នុងការរស់នៅអមសងខាងផ្លូវ ពិបាករស់នៅ ពេលខ្លះខ្សាច់ហូរទឹករអិល ពេលស្ងួតហ៊ុយពេញមុខផ្ទះរបស់គាត់ បង្ករគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរ ពិបាកការរកស៊ីមុខរបរចិញ្ចឹមជីវិតនៅខាងមុខផ្ទះរបស់ពួកគាត់ ហើយពេលខ្លះទៀត ខ្សាច់ហុយ ចូលក្នុងផ្ទះធ្វើអោយប៉ៈពាល់ដល់សុខភាពរបស់ពួកគាត់ថែមទៀតផង ។
នៅពេលដែលពួកគេបាញ់លាងផ្លូវសំអាតម្តងៗ ធ្វើឲ្យកាកសំណល់ខ្សាច់ កកពេញមុខផ្ទះរបស់ប្រជាពលរដ្ឋតែម្តង បង្ករជាការកកស្ទៈលូធ្វើអោយទឹកដក់រអិលបង្ករគ្រោះថ្នាក់បានគ្រប់ពេលវេលាក៍អាចថាបាន ក្នុងនាមប្រជាពលរដ្ឋជាច្រើនគ្រួសាររស់តាមនៅអមសងខាងផ្លូវចំណុចទីតាំងខាងលើ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សូមសំណូមពរ ទៅដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនែគណអភិបាលខេត្តកណ្តាល. មេត្តាចុះពិនិត្យនៅ ទីតាំង ដេប៉ូចែកចាយខ្សាច់ដ៏ធំ ទីតាំងខាងលើនេះផងទាន ។
ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ មិនមានចេតនាបន្ទុចចបង្អាក់ក្នុងការរកស៊ីរបស់ ម្ចាស់អាជីវកម្មខាងលើនោះទេ ក៏ប៉ុន្តែ សូមឱ្យ ម្ចាស់ដេប៉ូខ្សាច់ទីទីតាំងខាងលើនេះ ត្រូវចេះគោរពសិទ្ធិការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លូវនេះផង កុំលេងបែបកន្ទេលធំបន្លំដេកបន្តបែបនេះអញ្ចឹងបន្តទៀតអីលោកថៅកែដេប៉ូខ្សាច់ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវហានិភ័យនូវគ្រោះថ្នាក់ខ្លាំងណាស់ ហើយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវក៍រងគ្រោះខ្លាំងណាស់ដែហើយលោកថៅកែដេប៉ូខ្សាច់មានគិតដល់ចំណុចទាំងអស់នេះដែឬទេ ៕
រាល់ការចុះផ្សាយនៅអត្ថបទខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរមូលដ្ឋាន និង ក្រសួងមន្ទីរពាក់ព័ន្ធ និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពី ច្បាប់អ្នកសារព័ត៌មាននៅ កម្ពុជា ។

You missed

error: Content is protected !!