ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ជាការកត់សម្គាល់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះត្រូវបានអ្នកតាមដានសង្គមនិង ប្រពៃណីយ៍វប្បធម៌ខ្មែរមើលឃើញដូចៗគ្នាថាមានសន្ទុះខ្លាំងក្លានិងមានការចូលរួមកំសាន្តពីសំណាក់ប្រជាពលរដ្ឋខ្មែរជាងបណ្តាឆ្នាំមុនៗ។
តើការចូលរួមដ៏គគ្រឹកគគ្រេងរបស់ពលរដ្ឋខ្មែរឆ្នាំនេះមានជាប់ពាក់ព័ន្ធរឿងជាតិនិយមដែរឬទេ? ក្នុងការដាក់សង្ក្រាន្តរបស់ថៃទៅក្នុងបេតិកភណ្ឌអរូបីរបស់អង្កការ UNESCO ឬយ៉ាងណា?។
យោងតាមប្រសាសន៍ របស់ លោកព្រឹទ្ធាចារ្យ ព្រឿង ឈាងអ្នកជំនាញផ្នែកវប្បធម៌ខ្មែរនិងជាទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការកត់សម្គាល់ថា មានបញ្ហាធំ២ដែលជម្រុញឲ្យមានការចូលរួមដ៏អធិកអធមពីមហាជនខ្មែរ ទី១៖ ការវិវត្តន៍របស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានការជឿនលឿនទៅមុខប្រជាពលរដ្ឋគាត់មានជីវភាពធូរធា ។
ទី២៖ដោយសារឥទ្ធិពលសង្រ្កាន្តនេះបូកផ្សំដោយមានការបកស្រាយរបស់រដ្ឋាភិបាលដែលមានក្រសួងវប្បធម៍បកស្រាយទៅគេយល់ហើយកាលពីមុនគេមិនទាន់យល់។
លោក បានបន្តថាការអប់រំផ្សព្វផ្សាយយល់ពីសង្រ្កាន្តខ្មែរវាធំជាងឥទ្ធិពលចុះបញ្ជឺសង្ក្រានថៃក្នុងត្រូវបានបញ្ជ្រាបជាយូរមកហើយមិនមែនទើបតែថៃដាក់សង្រ្កាន្តរបស់ខ្លួនចូលទៅអង្កការ UNESCO នោះទេ។
កាលពីអង្គរសង្រ្កានមុនគឺជាដើមចមនៃការយល់ដឹងអំពី សង្រ្កាន្ត ហ្នឹងឯងសង្រ្កានគឺខាងស.ស.យ.ក .គេបញ្ជ្រាបមិនមែនត្រឹមតែខេត្តសៀមរាបនោះទេគឺទៅតាមមូលដ្ឋានក្រោយមកសាយភាយមកគ្រប់បណ្តាខេត្តក្រុងនិងរាជធានី។
បន្ទាប់មកទៀតការរីកចម្រើនការយល់ដឹងអំពីសង្រ្កានកាន់តែខ្លាំងទៅតាមសាលារៀនទៅតានភូមិធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងកាន់តែយកចិត្តទុកដាក់ស្រឡាញ់នៅសង្រ្កាន្តដែលជាប្រពៃណីយដូនតាខ្មែរដ៏ផូរផង់ដែលបានបន្សល់ទុកជាច្រើនទស្សវត្តមកហើយ។
មិនមែនយើងទើបតែភ្ញាក់រលឹកមានថៃចូលមកបេតិកភណ្ឌរបស់អង្គការ UNESCOនោះ បើថៃគេចូលបេតិកភណ្ឌភ្លាមយើងពិបាកបញ្ជ្រាបទូទាំងប្រទេសណាស់។
You must be logged in to post a comment.