Sun. May 3rd, 2026

Category: ព័ត៍មានសន្តិសុខសង្គម

អាខោន ហ្វេសប៊ុក VOD Khmer ត្រូវបានក្រុមហ៊ុនមេធាវី អេស.វី.ភី ចេញសេចក្តីបំភ្លឺជូនសាធារណជន លើការផ្សព្វផ្សាយព័ត៌មានមិនពិតកន្លងមក ដែលមានខ្លឹមសារអត្ថបទរួមមាន ដូចខាងក្រោម…

អាខោន ហ្វេសប៊ុក VOD Khmer ត្រូវបានក្រុមហ៊ុនមេធាវី អេស.វី.ភី ចេញសេចក្តីបំភ្លឺជូនសាធារណជន លើការផ្សព្វផ្សាយព័ត៌មានមិនពិតកន្លងមក ដែលមានខ្លឹមសារអត្ថបទរួមមាន ដូចខាងក្រោម…

ភ្ញៀវកម្មង់ព្រាប២ក្បាល តម្លៃ២ម៉ឺនរៀល ដើម្បីយកទៅព្រលែង ត្រូវអាជ្ញាធរខណ្ឌដូនពេញ ហៅមកធ្វើការអប់រំ

នៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០២៣ នេះអាជ្ញាធរខណ្ឌដូនពេញបានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរមរាជវាំងដាក់ក្នុងទ្រង់ ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងលែងឲ្យលក់សត្វចាប នៅទីតាំងបន្តទៀតនោះទេ។ បន្ទាប់ពីអាជ្ញាធរធ្វើការអប់រំណែនាំរួចស្ត្រីចំណាស់ម្នាក់នោះបានធ្វើការសុំទោសដល់សាធារណៈជននិងធ្វើការសន្យាមិនឲ្យមានលើកក្រោយទៀតនោះទេ។ ការចាប់សត្វព្រាបនេះមិនមែនយកទៅធ្វើម្ហូបនោះទេគឺដោយមានម៉ូយកម្មង់សត្វព្រាប ចំនួនពីរក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅព្រលែង៕

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមកាប់ប្លន់យកម៉ូតូ នៅរាជធានីភ្នំពេញ, ជនដៃដល់២នាក់ ត្រូវចាប់ខ្លួនបាននៅខេត្តកំពង់ធំ

រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧៖១០នាទី មានករណីកាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JR-9590 ពីជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ បង្កឡើងដោយជនសង្ស័យមួយក្រុមមានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ កាំបន្ទះមុខក្រោយពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ និងម៉ាកស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ…

នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍ជាប្រចាំ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូល-ចេញពីសាលារៀន

ខេត្តព្រៃវែង៖ នេះជាសកម្មភាពការងារ ដែលនគរបាលខេត្តព្រៃវែង អនុវត្តជាប្រចាំ ដោយនៅថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៣ នគរបាលខេត្តព្រៃវែង សម្រួលចរាចរណ៍តាមដងផ្លូវសំខាន់ៗ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតាមបណ្ដាសាលារៀននានា និងជួយសម្រួលដឹកដៃសិស្សសាលាតូចៗដែលរៀននៅថ្នាក់បឋមសិក្សាឆ្លងកាត់ដងផ្លូវ ចូល-ចេញពីសាលា ដើម្បីធានាសុខសុវត្ថិភាពជូនពួកគាត់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ ៕

ប្រធានក្រុមហ៊ុន ស៊ាងយីប៊ីនឡាង ត្រេឌីង ឯ.ក ស្ទើក្អួតឈាម ក្រោយជនសង្ស័យក្លែងបន្លំម៉ាកផលិតផលរបស់ខ្លួន ដែលប៉ូលីសចាប់បញ្ជូនទៅតុលាការហើយនោះ មានវាសនានៅក្រៅសំណាញ់ច្បាប់

ភ្នំពេញៈ ក្រោយសង្កេតឃើញថា ផលិតផល«ស្លា»កញ្ចប់ម៉ាក គូវៃវ៉ាង «KOUWEIWANG» ក្លែងក្លាយ បាននឹងកំពុងចរាចរក្នុងទីផ្សារមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា លោក ខៃ បូ (CAI BO) ប្រធានក្រុមហ៊ុន ស៊ាងយីប៊ីនឡាង ត្រេឌីង ឯ.ក មានអាសយដ្ឋាននៅភូមិ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ក្នុងប្រទេសកម្ពុជា នូវផលិតផលស្លាកញ្ចប់ម៉ាក KOUWEIWANG ពីក្រុមហ៊ុន HUNAN KOUWEIWANG GROUP…

ប្រជាពលរដ្ឋសាទរ ដែលកម្លាំងសមត្ថកិច្ច ខេត្តក្រចេះ ឃាត់ខ្លួនក្មេងទំនើងបាន១០នាក់និងម៉ូតូ១១គ្រឿយកមកអប់រំ .!!!!!!!

ខេត្តក្រចេះ៖ ក្រុមក្មេងទំនើងមួយក្រុមដែលមានគ្នា១១នាក់​​ បានជិះម៉ូតូ​​ក្នុងល្បឿនលឿនបង្កភាពអាធិបតេយ្យនៅតាមផ្លូវមាត់ទន្លេក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនយកមកធ្វើការអប់រំណែនាំទាំងយប់កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២៣ .។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១១នាក់ខាងលើនេះ ក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ១១ គ្រឿង បើកបរក្នុងល្បឿនលឿនបង្កភាពអានាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ។ ការចុះបង្រ្កាបក្រុមក្មេងទំនើងខាងលើនេះដែរ គឺទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងកានគរបាលខេត្តក្រចេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការតាមឃាត់ម៉ូតូទាំង១១គ្រឿងនោះ និងអញ្ជើញឪពុកម្ដាយ អាណាព្យាបាលមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរល្បឿនលឿនបន្តទៀត រួចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។…

(ព័ត៌មានបឋម)៖ ខណៈពេលនេះ មានករណីអគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែល ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១៦៖១៨នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។🚒🚒🚒

(ព័ត៌មានបឋម)៖ ខណៈពេលនេះ មានករណីអគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែល ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១៦៖១៨នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។🚒🚒🚒

លោក កង តារាវិឆៃ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឲ្យចាប់ខ្លួនហើយ

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ៕

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺពាក់ព័ន្ធករណីបាញ់បោះអាណាធិបតេយ្យនៅរមណីយដ្ឋានគិរីរម្យខេត្តកំពង់ស្ពឺ។

សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺពាក់ព័ន្ធករណីបាញ់បោះអាណាធិបតេយ្យនៅរមណីយដ្ឋានគិរីរម្យខេត្តកំពង់ស្ពឺ។

កាត់ទោសមេតុងទីនដ៏ល្បី ឡុង រ៉ានី និងប្តី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន  ឆបោក និងសមគំនិត និងឲ្យសងជំងឺចិត្ត ១០០លានរៀល ជូនដើមបណ្តឹងវិញ

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទាទោស មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ ដែលប្រើគណនីFacebook ឡុង រ៉ានី (ម៉ាក់ សក្តិសក្តិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥៧០ «ជ១» ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ ៖…

error: Content is protected !!