
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនយ៉ាងលឿន រេចង្កូតទៅបុករះរទេះលក់មីឆា បាយឆា និងកន្លែងលក់គ្រឿងភេសជ្ជៈ ខ្ទាតកំពប់រាយប៉ាយ ពេញផ្លូវ ចំណុចមុខផ្សារទំនើប អ៊ីអន៣ លើមហាវិថី៦០ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែជនបង្កមិនឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេចខ្លួនរហូតជនរងគ្រោះតាមឃាត់ប្រគល់ឲ្យសមត្ថកិច្ច។ រថយន្តបង្កម៉ាក fortuner មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6138 រថយន្តបង្ក ព្យាយាមបើករត់រហូតបម្រុងនិងបត់ចូលទៅក្នុងបុរី មួយកន្លែង តាមបណ្តោយផ្លូវ៥០ម៉ែត្រ៕



You must be logged in to post a comment.