លោក សាម៉េត សុផាត បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ នេះអង្គភាពសារព័ត៌មានយើងបានទទួលឯកសារជាច្រើនច្បាប់ហើយនិងលិខិតជូនដំណឹងចំនួនពីរច្បាប់ពាក់ព័ន្ធទៅនិងបញ្ហាបំណុលដែលមានខ្លឹមសារដូចខាងក្រោម៖។ ខ្ញុំបាទឈ្មោះ សាម៉េត សុផាត ភេទប្រុស ជនជាតិខ្មែរអាស័យដ្ឋាន ផ្ទះលេខ៨២ ផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សូមជម្រាបជូនដំណឹងមកដល់លោក ទេពសុធារិទ្ធិ ភេទប្រុស សញ្ជាតិខ្មែរ អាស័យដ្ឋានផ្ទះលេខ១៣៤ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ កម្មវត្ថុ៖ ស្តីពីការធ្វើសេចក្តីជូនទៅដល់លោក ទេពសុធារិទ្ធ សូមលោកប្រញាប់ចូលខ្លួនមកដោះស្រាយបំណុលដែលលោកមិនទាន់បានសងត្រឡប់…
