Tue. Jul 22nd, 2025

Category: ព័ត៍មានផ្សេងៗ

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមិនមានវត្តមានចូលរួមមកជាមួយ លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់ និងក្រុមបក្ខពួក ឈ្មោះ ភួង រ៉ា នៅក្រសួងព័ត៌មាន នោះទេ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅលើដីនិងអាស្រ័យផលពិតប្រាកដ ដោយពួកគាត់បានដឹងថា លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់នេះ និងក្រុមជនខិលខូចឈ្មោះ ភួង រ៉ា ដោយកន្លងមកយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។ តាមប្រភពច្បាស់ការមួយបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានព័ត៌មាន…

ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ

ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់ ។

ពលរដ្ឋ ជាប្រជាសហគមន៍ ព្រៃឡង់ សង្ឃឹមថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្ដក្រចេះ

ខេត្តក្រចេះ÷ ភូមិសាស្រ្ដ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវរបស់ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់…

តារា កំប្លែង នាយ ស្វិត បាន ទទួលមរណភាព ហើយ

តារា កំប្លែងនាយស្វិតបានទទួលមរណភាព ហើយ នៅ ថ្ងៃ ទី ២៧ ខែមករាឆ្នាំ២០២៤ដោយសារមានជំងឺប្រចាំកាយ។បណ្តាញ សង្គម ពី សំណាក់ តារា កំប្លែង នាយ ខ្ចៅ ដែល ត្រូវជា កូន នាយ ខ្ជឹប ដៃគូ សម្តែង របស់ នាយស្វិត ។ នាយ ខ្ចៅ បាន បង្ហោះ សារ…

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានពិតជាគួរឱ្យសោកស្តាយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លា-ប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ..

នេះបើយោងតាមការបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឈ្មោះ( Neth Pheaktra)កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា÷ ពិតជាគួរឱ្យសោកស្តាយកូនដំរីព្រៃមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់ ហើយមានឃើញស្លាកស្នាមអាវុធ បុកចំឆ្អឹងជំនីឆ្វេងកូនដំរីតូចមួយក្បាលនេះ។ គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយថាកូនដំរីព្រៃនេះស្លាប់ដោយការបាញ់ដោយគ្រាប់កាំភ្លើងកែច្នៃឬផ្លែព្រួញ។ មន្ត្រីនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យស្វែងរកអាវុធដែលសម្លាប់កូនដំរី។ ក្នុងនាមអតីតប្រធានយុទ្ធនាការអន្ទាក់សូន្យ ខ្ញុំសូមចូលរួមអំពាវនាវសាជាថ្មីដល់បងប្អូនបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់។ បច្ចុប្បន្ននេះ កម្ពុជាមានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា។ សូមចូលរួមថែរក្សាអភិរក្សសត្វព្រៃ!

ក្រុមហ៊ុន OCIC បាននិមន្តព្រះសង្ឃនិងអាចារ្យ មកសែនព្រេនសូត្រមន្ត ត្រង់កន្លែងរថយន្តបុ-កស្លា-ប់៤នាក់!

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។មករៀបចំសែនព្រេន សូត្រមន្ត បោះព្រំស្ពានខ្សែកាបឬស្សីកែវ ដើម្បីសុំសេចក្តីសុខ បញ្ជៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤។ កម្មវិធីធ្វើនៅក្រោមស្ពានអាកាស់ឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់។ ការសែនព្រេន ដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី…

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន៥​ រួមមាន៖

១.ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ ៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន ៥.ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

សេចក្តីជូនដំណឹងស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

រដ្ឋបាលខេត្តក្រចេះ សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និង ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីទាំងអស់ក្នុងតំបន់វិនិច្ឆ័យឃុំសណ្ដាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ឲ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាលនឹងបើកកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យនៅឃុំសណ្តាន់(ភូមិសង្គម, ភូមិថ្មី, ភូមិធំ, ភូមិសណ្តាន់) ស្រុកសំបូរ ខេត្តក្រចេះ ជាតំបន់ធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបរិវេណវត្តពោធិរុក្ខារាម ហៅវត្តសណ្តាន់ ស្ថិតនៅភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសំបូរ…

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសម្រេចលុបឈ្មោះនាយទាហានពីររូប ចេញពីក្របខ័ណ្ឌនៃកងយុទ្ធពលខេមរៈភូមិន្ទ..

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសម្រេចលុបឈ្មោះនាយទាហានពីររូប ចេញពីក្របខ័ណ្ឌនៃកងយុទ្ធពលខេមរៈភូមិន្ទ កាលពីថ្ងៃទី០៩មករា ឆ្នាំ២០២៤ ថ្មីៗនេះ

ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី ។

ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន០៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។ តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង មានប្រវែង៨៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាតំបន់ស្នូល និងតំបន់ទ្រនាប់ ។

You missed