ភ្នំពេញ៖ មានការចាប់អារម្មណ៍មន្រ្តីស្នងការខេត្តកំពង់ចាមម្នាក់ដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារទង្វើនេះគឺជាការឆ្គាំឆ្គងជាខ្លាំងដែលរឿងនេះសូម្បីតែសម្តេចតេជោអតីត:នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចេញសារបង្ហាញភាព មិនពេញចិត្តផងដែរ។
តាមរយៈប្រតិកម្មសម្តេចហ៊ុនសែនបានឲ្យដឹងថាហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្រ្តីយើងប្រតិបត្តិបែបនេះដោយពាក់ស្បែងជើងចូលក្នុងព្រះវិហារសង្ឃឹមថាថ្នាក់ដឹកនាំមន្រ្តីទាំងអស់នឹងរៀបចំឋាន: កាត់ប្រាក់បៀវត្សឲ្យពួកគាត់ឡើងវិញ ព្រោះពួកគាត់មិនសមជាមន្ត្រីដែលមានបែបនេះឡើយ។
សុំពិចារណាជួយសម្រួលតួនាទីនិងភារកិច្ចរបស់ជាមន្ត្រីដែលខ្វះការយល់ដឹងគ្មានសុជីវធម៍តើគាត់បំរើរាស្រ្តយ៉ាងដូចម្តេច?បាវចនាជាតិសាសនាព្រះមហាក្សត្រ ។
ក្រោយពីប្រតិបត្តិកម្មសម្តេចតេជោហ៊ុនសែននិងសាធារណៈជនមកយ៉ាងព្រោងព្រាតមកលើកំហុសឆ្គងខ្លួនដែលបានពាក់ស្បែកជើងចូលក្នុងព្រះវិហារ។
នារសៀលថ្ងៃទី១៧ ខែមិនា នេះលោក ជាធារិទ្ធ បានទទួលស្គាល់នូវកំហុសរបស់ខ្លួនដោយអចេតនាដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ដែលបានពាក់ស្បែកជើងចូលទៅក្នុងព្រះវិហារមួយកន្លែងនៅខេត្តកំពង់ចាមតាមការសុំទោសពីលោកជាធារិទ្ធនៅគ្រានោះលោកជាមួយនិងក្រុមការងារដែលដឹកនាំដោយលោកស្រីសុភ័ក្រ អភិបាលរងខេត្តកំពង់ចាមបានចុះពិនិត្យមើលទីតាំងនិងត្រៀមលក្ខណៈការពារសន្តិសុខនិងសណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យឆ្លងសមិទ្ធផលនានារបស់វត្តទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកនិងថ្នាក់ដឹកនាំបានត្រួតពិនិត្យជុំវិញបរិវេណវត្តបន្ទាប់មកក៏ឡើងទៅត្រួតពិនិត្យនៅក្នុងព្រះវិហារ ស្ថានភាពប្រញាប់ប្រញាល់គួបផ្សំការធ្វើប្រហេសរបស់គាត់មិនបានដោះស្បែកជើងចូលទៅក្នុងព្រះវិហារបានធ្វើប៉ះពាល់ដល់តម្លៃសិលធម៍ទំលាមទម្លាប់ ប្រពៃណីព្រះពុទ្ទសាសនាជាទីគោរពនេះជាការលើកឡើងរបស់លោកជាធារិទ្ធដែលបានសម្តែងការសោកស្តាយយ៉ាងខ្លាំងទទួលស្គាល់កំហុសខុសឆ្គងដែលកើតឡើង។
ស្នងការនេះបានបន្តថាគាត់សូមគោរពសុំខមាទោសដល់ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ សម្តេចបវរធិបតីហ៊ុនម៉ាណែត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសាធារណៈជនទាំងអស់លោកសន្យាថាមិនឲ្យមានកើតឡើងកំហុសបែបនេះជាបន្តទៅទៀតឡើយ។
គួរឲ្យដឹងថាទំនាមទម្លាប់ខ្មែរកាន់ព្រះពុទ្ធសាសនាគឺគោរពប្រតិបត្តិយ៉ាងភ្ជាប់ភ្ជួននៅសិលធម៍ជាពិសេសនៅពេលដែលចូលទៅមន្ទីរវត្តអារាម។
You must be logged in to post a comment.