ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ អនុញ្ញាតឱ្យលោកបណ្ឌិត ហោ គន្ធា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នៅក្រសួងព័ត៌មាន នារសៀលថ្ងៃចន្ទ ទី២៤ ខែមិថុនា ២០២៤ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងលោកបណ្ឌិត ឃីម រដ្ឋា អនុប្រធាន ចូលជួបសួរសុខទុក្ខ និងពិភាក្សាការងារ ជុំវិញករណីបងប្អូន អ្នកសារព័ត៌មានមានបញ្ហា នៅខេត្តមណ្ឌលគីរី។ ឯកឧត្ដមបណ្ឌិត បានធ្វើការណែនាំ និងបង្ហាញពីប្រភពបញ្ហា ក៏ដូចជាដំណោះស្រាយចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានជួបបញ្ហា…
