Sat. Apr 12th, 2025

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ដែលជាឧត្តមភរិយា បានអញ្ជើញក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យនគរបាលជំនាញទាំង៣១ កម្លាំងនគរបាលនារីចូលរួម សរុបចំនួន៧៦នាក់ (ជាស្នងការរងស្រី្ត និងកម្លាំងនគរបាលស្រ្តីមកពីតាមបណ្តាផែនជំនាញ)។

ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលជានិច្ចជាកាលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ ក្នុងទឹកចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់រាល់គ្រប់ឧបសគ្គដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៌បានផ្តល់នូវអនុសាសន៍ល្អៗ​មួយ​ចំនួនបន្ថែមទៀតជូនដល់ថ្នាក់ដឹកនាំ ​និងមន្ត្រីនគរបាលជានារី រួមមាន ១.ស្នើដល់ថ្នាក់​ដឹកនាំ និង​មន្ត្រីនគរបាលជានារីទាំងអស់ ត្រូវខិតខំប្រឹងប្រែងក្នុងការពង្រឹង​សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន​ឱ្យបានខ្លាំងពូកែបន្ថែមទៀត ​ដើម្បីឱ្យមានលក្ខណៈសម្បតិ្ត ​សមស្របក្នុងការបំពេញតួនាទី និងភារកិច្ចទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ ​និងការងារជំនាញបច្ចេកទេស។

២.ស្នើដល់មន្ត្រីនគរបាលជានារី ជួយផ្តល់យោបល់ដ៏ល្អ ទាំងក្នុងអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ចៀសវាងរក្សានៅភាពស្ងៀមស្ងាត់ រង់ចាំការផ្តល់យោបល់របស់បុរស ព្រមទាំងបន្តរក្សានៅប្រពៃណីថ្លៃថ្នូរ មានមនសិការការងារ គោរពវិន័យក្រិតក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រក្សាបាននូវតម្លៃ គុណធម៌ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់ស្រ្តីជាមាតាពិភពលោក ៕

You missed