
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ត.ព. ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញ អញ្ជើញមកពីក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន និងសមាជិករបស់ គ.ត.ព. និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (Cambodia’s 3rd Trade Policy Review) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។










You must be logged in to post a comment.