
ខេត្តក្រចេះ÷ ដីគម្របព្រៃរបស់រដ្ឋមួយកន្លែងដែលមានទំហំដល់ទៅរាប់ពាន់ហិចតា ត្រូវបានក្រុមឈ្មួញអ្នកមានអំណាច កំពុងតែដាក់គ្រឿងចក្រទៅធ្វើការឈូសឆាយ ទន្ទ្រានវាទីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំណុចភូមិធៀងឧបសម្ព័ន្ធ ភូមិចិង ក្នុងឃុំខ្រឹម ស្រុកស្នួល ខេត្តក្រចេះ ។

ជាក់ស្ដែងកាលពីថ្ងៃទី ៣ខែមីនាឆ្នាំ ២០២៥ អង្គភាពសារព័ត៌មាន យើងខ្ញុំបានទៅផ្ដិតរូបភាពនិងយកព័ត៌មាននៅចំណុចទីតាំងដីខាងលើ ឃើញមានគ្រឿងចក្រកំពុងឈូសឆាយដី បានទំហំប្រហែលជាង ១០ហិចតារួចហើយផងដែរនៅក្នុងទំហំដីជាង១,០០០ ហិចតា របស់ក្រុមឈ្មួញដែលកំពុងទន្ទ្រាន ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ចំណុចទីតាំងដី គម្រប ព្រៃរបស់រដ្ខខាងលើ ដែលក្រុមឈ្មួយបានដាក់គ្រឿងចាស់មកឈូសឆាយទន្ទ្រានយកនោះ ត្រូវគេស្គាល់ថា ឈ្មោះ សាក់ សារាង ដែលជាអ្នកដាក់គ្រឿងចក្រឈូសឆាយនិងព័ទ្ធដីគម្របព្រៃរបស់រដ្ឋ ទំហំដីដល់ទៅជាង១០០០ហិតា ថែមទាំងមានផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលអាស្រ័យផលថែមទៀតផង។

គេក៏ពុំទាន់ដឹងថាលោក សាក់ សារាង ជានរណាឱ្យពិតប្រាកដនោះទេ បានជាមានអំណាចនិងឥទ្ធិពលទន្ទ្រានយកដីគម្របព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយខុសច្បាប់បែបនេះទៅវិញ។
មកយោងតាមលោក សាម ណាល់ អភិបាលស្រុកស្នួលបានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងថា បញ្ហារឿងដីខាងលើ លោកបានប្រគល់ទៅឱ្យប្រធានមន្ទីរបរិស្ថានខេត្តអស់ហើយពីព្រោះដីនេះគឺជាដីគម្របបរិស្ថានរបស់រដ្ឋ។

បើយោងតាមលោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានទើបតែមកកាន់តំណែងថ្មីៗ លោកបានឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានយើងថា÷ក្រុមការងារបានផ្ទៀងផ្ទាត់ជាមូយផែនទីតំបន់ការពារ ឃើញថា÷កន្លែងទីតាំងនេះ ជាទីតាំងដីអភិវឌ្ឃន៍របស់ក្រុមហ៊ុនប៊ីញហ្វឿកក្រចេះរ៉ាប់ប៊ែ។

លោកគា ប៊ូ ក៍បានបន្តទៀតថា
យើងបានពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដោយយកនិយាមការដែលក្រុមការងារចម្រុះមានមន្ត្រីឧទ្យានុរក្សនិងប៉ុស្តិ៍រដ្ឋបាលឃុំខ្សឹម ក៏នៅតែបញ្ជាក់ថាជាទីតាំងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដដែល។ ប៉ុន្តែយ៉ាងណាក៏សូមអរគុណលោកប្អូនដែលបានរាយការណ៍។អរគុណ។

ទោះយ៉ាង ក្នុងការរាយការណ៍ឬផ្ដល់ព័ត៌មានពីលោកប្រធានមន្ទីរយ៉ាងណាកក្តី ក៏ប៉ុន្តែ អ្នកសារព័ត៌មាននិងមហាជននៅតែមានការសង្ស័យថា ចុះបើក្រុមហ៊ុនមានការអភិវឌ្ឍ ចំណុចទីតាំងដីគម្របរបស់រដ្ឋខាងលើ ហេតុអ្វីគេពុំឃើញមាន វ៉ៃប្លង់ដាក់ផ្លាកសញ្ញាក្នុងការអភិវឌ្ឍន៍ និងបង្ហាញថា មានច្បាប់អនុញ្ញាតពីក្រសួងស្ថាប័ន ពាក់ព័ន្ធ ជាពិសេស ក្នុងការអនុញ្ញាតរបស់ប្រមុខរាជរដ្ឋាភិបាល និងមានក្រសួងមន្ទីរពាក់ព័ន្ធ ដូចជា ក្រសួងបរិស្ថាន ទីស្រីការគណៈរដ្ឋមន្ត្រី ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ និងក្រសួងសម៉ី មន្ទីរសម៉ីផ្សេងៗទៀត ផងដែ ។

ជុំវិញការចុះផ្សាយនៅអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ពីភាគីនិងស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការស្ដីអំពីច្បាប់របបអ្នកសារព័ត៌មាននូវព្រះរាជាណាចក្រកម្ពុជា ។




You must be logged in to post a comment.