ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត គណៈប្រតិភូថ្នាក់ជាតិ ក្រុមការងារចុះជួយមូលដ្ឋាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។ យោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លេខនស/រកត/០៦២៤/៥៨៨ ចុះថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានត្រាស់បង្គាប់ ទទួលស្គាល់សមាសភាព ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន២១រូប ក្នុងអាណត្តិទី៤ រួមមាន៖ទី១៖ ឯកឧត្តម…
