Wed. Mar 4th, 2026

Category: ព័ត៌មាន សង្គម

អាវុធហត្ថខេត្តសៀមរាប ដាក់ដំណើរការបច្ចេកវិទ្យាថ្មី ក្នុងកម្មវិធីហ្វឹកហ្វឺនរបស់ខ្លួន!

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការកងអាវុធហត្ថខេត្តសៀមរាបក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ បានដាក់ដំណើរការកម្មវិធីហ្វឹកហ្វឺន Simulation ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ដែលអាចអោយសិក្ខាកាមអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេនារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។ +កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី​ វេទិកាសាធារណៈ…

កំពង់ស្ពឺ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសសង្កាត់ព្រះស្រែ ក្រុងឧដ្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាចូលរួមអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចូលរួម ពីមន្ត្រីថ្នាក់ក្រុង មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ប្រមាណជាង៤០០គ្រួសារ ស្ថិតនៅវត្តសូរភី ភូមិទួលសូរភី សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ឆ្លៀត​ក្នុង​ឱកាស​ បេីកវេទិកា​សាធារណៈ​…

ក្រសួងបរិស្ថាន និង​ចុងភៅ​ សេង​ ហុក​ ហេង​ រួមគ្នា​ដាំកូនឈើ បណ្តុះផ្នត់គំនិតពន្លកបៃតង

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តិក្រសួងបរិស្ថានបានដឹកនាំក្រុមការងារ នំាយកកូនឈើជាច្រើនប្រភេទចំនួន៧៥០ដេីម ចែកជូនចុងភៅ សេង ហុក ហេង និងបរិស្ថាន មន្រ្តីមូលដ្ឋាន ដើម្បីធ្វើការដំាដុះ នៅលើផ្ទៃដីមួយកន្លែងស្ថិតនៅភូមិត្រពាំងនាន់ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា…

ការកែទម្រង់! ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរណ៍ សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃ ភ្ញៀវទេសចរបរទេស មិនតម្រូវឱ្យផ្ដល់ព័ត៌មានដូចជា រូបថត, សញ្ជាតិ, អាយុ និងភេទ ទៀតទេ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។

ការកែទម្រង់! ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរណ៍ សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃ ភ្ញៀវទេសចរបរទេស មិនតម្រូវឱ្យផ្ដល់ព័ត៌មានដូចជា រូបថត, សញ្ជាតិ, អាយុ និងភេទ ទៀតទេ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ សម្រាប់បណ្ណទស្សនា ៣ថ្ងៃ និង ៧ ថ្ងៃ បន្តតម្រូវការថតរូបភ្ញៀវទេសចរបរទេស ត្រឹមចុងឆ្នាំ២០២៤។ (សូមអានលិខិតខាងក្រោម)

អភិបាលស្រុកស្ទោង ជំរុញអាជ្ញាធរ ឃុំកំពង់ចិនជើង ត្រូវធ្វើផែនការវិនិយោគ និងសមិទ្ធផលនានាដោយផ្ដោតលើគុណភាព បរិមាណ ឈរលើចក្ខុវិស័យវែងឆ្ងាយ…

(កំពង់ធំ)÷ លោក សាយ កឹមឡម បានធ្វើការជំរុញដូច្នេះ នៅក្នុងឱកាសដែលលោក និងជំនាញបច្ចេកទេស ចាត់ការផែនការវិនិយោគខេត្តកំពង់ធំ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវគ្រួសក្រហម ស្ថិតនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ លើសពីនេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ជំនាញបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានពិនិត្យរាល់សកម្មភាពសាងសង់ផ្លូវនេះដើម្បីគុណប្រយោជន៍រួមទាំងអស់គ្នា ជាពិសេសទទួលបាននូវផ្លូវគ្រួសក្រហមតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យា និងគុណភាព ប្រើប្រាស់បានយូរអង្វែង។ ជាមួយនេះផងដែរលោក បានជំរុញដល់រដ្ឋាករទឹកស្ទោងនិងរដ្ឋបាលឃុំកំពង់ចិនជើង…

ឯកឧត្តម ង៉ូវ បូរីណា បន្តយុទ្ធនាការ ពន្លកបៃតង​ ស្រុកអូរាំងឪ

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូរាំងឪ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអមដំណើរដោយលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុរដ្ឋលេខាធិការ លោក ងួន ប៉ុណ្ណាន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ អភិបាលរង មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ យុវជនសសយក យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកអូរាំងឪ និងប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ បានបន្តធ្វើយុទ្ធនាការដាំដើមក្ងោកចំនួន…

លោកជំទាវ ជា សុផាកន្នី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម

ភ្នំពេញ ៖ នាថ្ងៃី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅផែនការសកម្មភាពការងាររបស់ គណៈកម្មការសាខាសមាគម។ ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានរាយការណ៍ជូនពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងបានលើកឡើងនូវផែនការសកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ត រួចមក លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង…

ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី ក្រោយឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប…

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មី ដែលកិច្ចប្រជុំនេះមានការចូលពី លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន លោកមេបញ្ជាការកងអន្តរាគមន៍ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានក្រុងស្រុកទាំង១៣ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។ គួររំលឹកថា លោកឧត្តមសេនីយ៍ត្រី សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤…

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ

(កំពង់ធំ)៖ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះពុទ្ធសាសនារីកចម្រើនទៅបានអាស្រ័យលើពុទ្ធបរិស័ទមានជំនឿនិងចូលរួមគោរពប្រណិបត្តិ។ ឯកឧត្តម ឃឹង នុភាព បានថ្លែងក្នុងពិធីប្រគេនទានព្រះវស្សាចំនួន ៤ វត្តនៅក្នុងឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្ត កំពង់ធំ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ ។ លោកបានថ្លែងថាការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការចូលរួមនៅក្នុងប្រពៃណីព្រះពុទ្ធសាសនា ក្នុងពិធីបុណ្យចូលព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរព្រះធម៌ និងវិន័យព្រះសម្មាសាម្ពុទ្ធរបស់ព្រះបរមគ្រូ នៃយើង និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន…

ទេសរដ្ឋមន្ត្រី គន់ គីម ចុះទៅដល់ទីតាំងផ្ទាល់នៅតំបន់ថ្មដា ក្នុងការស្វែងរកឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសដែលបាត់ការទាក់ទង

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ របស់ កងទ័ពអាកាសដែលបាត់ការទាក់ទង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ,មេបញ្ជាការកងទ័ពអាកាស, មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, មេបញ្ជាការ…

You missed

error: Content is protected !!