Sat. Aug 2nd, 2025

Category: ព័ត៌មាន សង្គម

កម្លាំងចម្រុះ បន្តឃ្លុំដីទំហំ៦២៦,៦៦២ហិកតា និងបានកំណត់អត្តសញ្ញាណជនសង្ស័យ៣នាក់ បន្ថែមទៀត ក្នុងយុទ្ធនាការចុះបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តពោធិ៍សាត់!

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះ ចំនួន១០ក្រុម រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់ ក្នុងមានមន្រ្តីឧទ្យានុរក្សមួយចំនួន សរុបប្រមាណ៨០០ នាក់ បានបន្តចុះបំពេញបេសកកម្មបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានសម្រេច ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ចំនួន៦២៦,៦៦២ ហិកតា និងបានដកហូត ម៉ូតូ ២គ្រឿង, រណារយន្តតូច.ធំ ១៣គ្រឿង, គោយន្ត ១គ្រឿង, កាំភ្លើងកែឆ្នៃ…

ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីជូនដំណឹង ស្ដីពី យុទ្ធនាការស្រឡាញ់ប្រាក់រៀល(ប្រាក់រៀល.ស្ថិរភាព.អភិវឌ្ឍន៍)

សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល។

បុរសម្នាក់ស្ម័គ្រចិត្តយកស៊ីផ្លេរថយន្ត (សំឡេងប្រដេញ)មកប្រគល់ជូនសមត្ថកិច្ច ខេត្តត្បូងឃ្មុំដើម្បីចូលរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋឈ្មោះ មួន ឡុង មុខរបរ ជាងឡាន នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេ(សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់រថយន្តធន់ធ្ងន់ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ។ ប្រភពបានឲ្យដឹងថា ការដែលបុរសខាងលើយកស៊ីផ្លេរថយន្ត (សំឡេងប្រដេញ) មកប្រគល់ជូនសមត្ថកិច្ចដោយរូបគេ យល់ឃើញថា សម្លេងស៊ីផ្លេខាងលើអាចធ្វើអោយប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ ហេីយរូបគេបានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតិកតុក…

ក្រោយពីមានការរិះគន់និងបង្ហោះទៅតាមបណ្ដាញសង្គមអាជ្ញាធរខេត្តក្រចេះបានចុះណែនាំដល់អាជីវករនៅរមណីយដ្ឋានទឹកជួរកាំពីមិនត្រូវ……..

ក្រចេះ៖លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានទឹកជួរកាំពី បានចុះណែនាំបងប្អូនអាជីវករ លក់ដូរនៅតំបន់នោះ មិនត្រូវបន្តរត់ស្ទាក់ ឫឈរបាំងរថយន្ត និងហាមគោះរថយន្តភ្ញៀវទេសចរ នៅលើដងផ្លូវទៀតទេព្រោះវាធ្វេីឲ្យមានភាពរញ៉េរញ៉ៃនិងប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអាចបង្ករគ្រោះថ្នាក់ថែមទៀត។ ការណែនាំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងរមណីយដ្ឋានទឹកជួរកាំពីដែលស្ថិតនៅ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោយពីក្រុមអាជីវករមួយចំនួន បានបង្កភាពរញ៉េរញ៉ៃ រត់ស្ទាក់រថយន្តរបស់អ្នកដំណើរ ឬក៏ភ្ញៀវទេសចរដែរទៅលេងកម្សាន្ត នៅតំបន់រមណីយដ្ឋានខាងលើ ដើម្បីទាក់ ទាញភ្ញៀវទេសចរឲ្យចូលអង្គុយ នៅតាមកញ្ចុះ ឬកម្មង់ម្ហូបអាហាររបស់ខ្លួន សម្រាប់ទទួលទាន ហើយសកម្មភាពបែបនេះហើយ…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា…

សាច់បង្កកខុសច្បាប់ជាច្រើនកំពង់នាំចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ(១៣),ភ្នំដី សង្ស័យមានការឃុបឃិត…

ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។ ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី? បានជាបណ្តោយឲ្យមេឈ្មួញ…

សម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានជាបន្ទាន់ទៅរថយន្តធំដែលបំពាក់សុីផ្លេខុសបច្ចេកទេស!

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៤ នេះ បានបញ្ជាទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការជាបន្ទាន់ទៅលើរថយន្តដែលបំពាក់សុីផ្លេជាចង្វាក់ភ្លេងខុសបច្ចេកទេស។ សម្តេចបានមានប្រសាសន៍ថាក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន ត្រូវតែចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដើម្បីឲ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាពនិងកាន់តែទូលំទូលាយសម្តេចសូមណែនាំដល់ក្រសួងសាធារណការ…

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្តម​នាយឧត្ដម​សេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​លេី​ផ្ទៃ​ប្រទេស​ រួម​បញ្ជា​ការ​ឯកាភាព​ បានឱ្យអនុវត្ដបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់។

ពោធិ៍សាត់៖ ក្រោយពីដាក់បទបញ្ជាក្ដៅកាលពីថ្ងៃទី១០មីនា២០២៤ភ្លាមៗ កង កងកម្លាំងចម្រុះធ្វេីប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឃ្លុំដីចំនួន ១៥០,៩៤ហិកតា និងឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង ព្រមទាំងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ បេីតាមរយៈរបាយការណ៍ បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន៖…

សេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ

ក្រសួងបរិស្ថានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងកំពុង បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្នុងន័យនេះ ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានសូមដាក់ ចេញនូវវិធានការដូចខាងក្រោម៖១.សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។២.សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់អង្គពិធី សម្តេចបានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការយុវជន បម្រើកិច្ចការមហាជនធំជាងគេនៅកម្ពុជា ដែលបានរួមចំណែកបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួនលើកិច្ចការសង្គម មនុស្សធម៌ និងដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការងារស្ម័គ្រចិត្ត ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ សាសនា នោះឡើយ ។ សម្តេចបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា “ស.ស.យ.ក.” បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន ដោយឈរលើលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ពិសេសធ្វើការបូកសរុបលទ្ធផលការងារសម្រេចបាន និងដាក់ទិសដៅអនុវត្តភារកិច្ចបន្ត ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជាតិ និងប្រជាជនកម្ពុជា ។ សូមជម្រាបជូនថា កិច្ចប្រជុំក៏បានធ្វើការបោះឆ្នោតជ្រើសរើស…

You missed