
រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី ១២ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានសហការជាមួយកម្លាំងសន្តិសុខគណៈបញ្ជាការឯកភាពខណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយលោក ជា សារ៉េតចៅសង្កាត់ ក្រោមការចង្អុលបង្ហាញពីលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។

បានចុះរៀបចំនូវសណ្ដាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីឲមានរបៀបរៀបរយ បញ្ជៀសនូវការកកស្ទះក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ជាលទ្ធផលជាក់ស្ដែង ត្រូវបានឃាត់ម៉ូតូបានចំនួន០៦គ្តឿង និងរម៉ក់កង់បីឥណ្ឌាចំនួន២គ្រឿង ដោយសារពួកគេមិនបានគោរពច្បាប់និងផ្លាកសញ្ញាចរាចរណ៍ បន្តការជិះបញ្ច្រាសសង់ទ្រនិចផ្លូវ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ ហើយក៏ជាគំរូមិនល្អមួយ ទៅដល់អ្នកដទៃផងដែរ ។

រីឯចំណែកអ្នកបើកបរម៉ូតូ និងរម៉កចំនួនខាងលើ ត្រូវបានឃាត់យកមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដើម្បីធ្វើការអប់រំណែនាំ នឹងបានធ្វើកិច្ចសន្យា ឱ្យរាងចាល ទៅថ្ងៃខាងមុខ ក្នុងការប្រព្រឹត្តកំហុសរបស់ខ្លួន ហើយក៏មិនបាន ធ្វើការផាកពិន័យជាប្រាក់ចំពោះពួកគេនោះផងដែ ។
(សូមចូលរួមគោរពច្បាប់ចរាចរណ៍ បន្តការធ្វើដំណើរដោយសុវត្ថិភាព)








You must be logged in to post a comment.