
ឯកឧត្ដម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ សមាជិក ក្រុមគ្រួសារ សសយក ខេត្ដត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី ដែលជាភរិយារបស់ លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពនៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២:២២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគគាពាធ ស្ថិតនៅភូមិជីមាន់ ឃុំ ក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងនាម ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.ខេត្តត្បូងឃ្មុំទាំងអស់ ពិតមានសេចក្ដីតក់ស្លុត ក្ដុកក្ដួល អាឡោះអាល័យ និងសោយស្ដាយជាអនេក ចំពោះលោក លោក បួនសេង សុវិទ្យា និងក្រុមគ្រួសារសព ដែលបានបាត់បង់ ឧត្ដមភរិយា ប្អូនស្រី បងស្រី អ្នកមី អ៊ុំស្រី និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះលោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





You must be logged in to post a comment.