
នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាការពារសង្កាត់ និងឧបត្ថម្ភថវិការួមនឹងគ្រឿង
ឧបភោគបរិភោគ ដើម្បីលើកទឹកចិត្ត ដល់កម្លាំងប្រជាការពារសង្កាត់ ដែលបានខិតខំ ជួយសម្រួលកិច្ចការងារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កិច្ចការងារសណ្ដាប់ធ្នាប់តាមដងផ្លូវ នឹងជួយសម្រួលកិច្ចការងារទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាកត្តាគោលដៅសំខាន់ និងការពារសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ជាការរួមចំណែកមួយ ជាមួយនិងទិសដៅរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ។ លោកចៅសង្កាត់ក៏បានផ្ដាំផ្ញើទៅដល់ប្រជាការពារនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ទាំងអស់ សូមជួយយកចិត្តទុកដាក់ បន្ថែមលើកិច្ចការងារ ក្នុងមូលដ្ឋានរបសយើងឱ្យបានល្អប្រសើរបន្ថែមទៀត ។









You must be logged in to post a comment.