រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាលកំពុងតាមដាន និងពិនិត្យលទ្ធភាពការអនុវត្តពន្ធជួយលើការធ្វើពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងថា ក្នុងស្ថានភាពមិនទាន់មានភាពប្រាកដប្រជានេះ រាជរដ្ឋាភិបាលបានកំពុងតាមដាន និងការពិនិត្យលទ្ធភាពលើការអនុវត្តពន្ធ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម គាំទ្រដល់សកម្មភាពភាពនៃវិស័យចម្បងៗក្នុងស្រុក ក្នុងគោលដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខាកាមពលទាហានថ្មីវគ្គ៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ម្សិលមិញនេះថា នៅក្នុងបរិការណ៍មិនទាន់មានភាពប្រាកដប្រជា, កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានគ្រោងប្រមាណ ៥% នៅដើមឆ្នំា ត្រូវបានរាជរដ្ឋាភិបាលទម្លាក់មកនៅត្រឹម…
