Thu. Jul 2nd, 2026

Category: ព័ត៌មាន សង្គម

សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គមដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិត អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៥ ទិវាពិភលោកប្រឆាំងពលកម្មកុមារ…

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅផ្ទះបណ្តោះអាសន្ន និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានប្រកាសជូនប្រជាពលរដ្ឋភៀសសឹកពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរមានលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី…

ស្នងការរាជធានីភ្នំពេញណែនាំឲ្យអធិការខណ្ឌទាំង១៤ ស្រាវជ្រាវតាមដាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋាន

ស្នងការរាជធានីភ្នំពេញណែនាំឲ្យអធិការខណ្ឌទាំង១៤ ស្រាវជ្រាវតាមដាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋាន ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃ សភាពការណ៍បទល្មើស និងលទ្ធផលកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស ប្រចាំឆមាសទី១ឆ្នាំ២០២៦ និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលជាតិ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រី…

សម្តេចធិបតី កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

សម្តេចធិបតី កំណត់យកថ្ងៃទី៧ ខែកក្កដា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងពិធី “សម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)” នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ដោយកំណត់យកកំណត់យកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ (៧/៧/២០២៦) សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)។ គួរបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ…

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ក្រោមអធិបតីភាព លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ដាក់វិធានការទប់ស្កាត់ឱ្យបានដាច់ខាតកុំឱ្យមាន Scam online នៅក្នុងមូលដ្ឋានក្រុងសួង, បន្តពង្រឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកិច្ចការងារសំខាន់ៗមួយចំនួនទៀត។

សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ

ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងសមាជិកសភា ព្រមទាំងវាគ្មិនអន្តរជាតិ ក្នុងតំបន់អាស៊ាន ដែលត្រូវអញ្ជើញមកចូលរួមសិក្ខាសាលាសភាថ្នាក់ជាតិ ស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលសភាកម្ពុជាធ្វើជាម្ចាស់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តដល់អន្តរសភាអាស៊ាន (AIPA) ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហារួម គឺការប្រែប្រួលអាកាសធាតុ។ សម្តេចប្រធានបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសភាតំបន់ គឺជាកត្តាកំណត់វាសនារួមដ៏សំខាន់បំផុត ក្នុងសមរភូមិប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនេះ ព្រោះថា គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះបានដោយម្នាក់ឯងបាននោះឡើយ។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់បន្ថែមទៀតថា បញ្ហានៃការប្រែប្រួលអាកាសធាតុលែងជាក្តីបារម្ភដោយឡែកពីគ្នានៃប្រទេសសមាជិកអាស៊ានណាមួយទៀតហើយ ក៏ប៉ុន្តែវាគឺជាបញ្ហាប្រឈមបន្ទាន់ និងជាវិបត្តិអាកាសធាតុ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅ សេដ្ឋកិច្ច…

គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា

ធុងញែកសំណល់រឹង(ធុងសំរាម) ចំនួន ៣ ០០០ធុង ដែលជាជំនួយគាំទ្ររួមគ្នាក្នុងគម្រោងការពង្រឹងសមត្ថភាពដោះស្រាយ សំណល់ប្លាស្ទិកនៅទីប្រជុំជន ដែលមានការគាំទ្រពីស្ថានទូតជប៉ុន និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា ត្រូវបានផ្តល់ជូនមកក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ…

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម នារសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយជំនាញការអន្តរជាតិ ដើម្បីពិភាក្សា និងស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់ឧបាស្រ័យពាណិជ្ជកម្ម រួមមាន៖ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីប្រឆាំងនឹងការលក់បង្ខូចថ្លៃ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការឧបត្ថម្ភធន និងនីតិវិធីពន្ធប៉ះប៉ូវ +សេចក្ដីព្រាងអនុក្រឹត្យស្ដីពីនីតិវិធីការពារ។ ក្រោមអធិបតីភាព ឯកឧត្តម…

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញបើកសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើ ជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍»៕នៅក្នុងពិធីបើកសិក្ខាសាលានៅផងដែរ…

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា

មូលនិធិកេរតំណែលតំបន់ទេសភាពបន្តគាំទ្រការគ្រប់គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា លោកស្រី Stefanie Lang នាយិកាប្រតិបត្តិ និងជាប្រធានប្រតិភូ មូលនិធិកេរតំណែលតំបន់ទេសភាព (Legacy Landscapes Fund – LLF) បានវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់កម្ពុជា ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន បានចូលរួមយ៉ាងសកម្មក្នុងការធានាការពារព្រៃឈើប្រកបដោយនិរន្តរភាព។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពេលលោកស្រី និងប្រតិភូរួមជាមួយអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI Cambodia) បានទទួលការអនុញ្ញាតិជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែឧសភា…

You missed

error: Content is protected !!