Mon. May 25th, 2026

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រើនរំឭកដល់យោធិននៃកងពលទាំងអស់ត្រូវការពារបូរណភាពទឹកដី សន្តិភាពជូនជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់

មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបន្តក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកង ត្រូវតែស្មោះតែប្តេជ្ញាការពារនូវបូរណភាពទឹកដី សន្តិភាពជូនជាតិ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍សង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍ទាំង។

ក្នុងឱកាសប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំ អុន បានលើកឡើងថា ក្នុងនាមជាកងទ័ពដាច់ខាតថា ត្រូវយល់ដឹងច្បាស់ពីតួនាទីជាខែលការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

លោកឧត្តមសេនីយ៍ បានប្រាប់ទៅនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវត្រៀម ២៤លើ២៤ម៉ោង ធានាឱ្យបាននូវការត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដឹកជញ្ជូន ១០០% ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ត្រូវបម្រើប្រជាជនដោយស្មោះត្រង់ ព្រោះកងទ័ពជាកូនចៅរបស់ប្រជាជន ត្រូវតែរួមសុខរួមទុក្ខ និងត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់បន្ថែមថា មាតុភូមិពឹងផ្អែកលើកងទ័ព ប្រជាជនជឿជាក់លើកងទ័ព ការការពារជាតិ និងបម្រើជាតិមាតុភូមិ គឺជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងកើតចេញពីប្រជាជន កងទ័ពត្រូវតែអភិវឌ្ឍស្មារតីស្នេហាជាតិឱ្យកាន់តែខ្លាំងក្លា ប្តេជ្ញាស្មោះត្រង់ដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី សន្តិភាពជាតិ ទោះបីជាត្រូវលះបង់សាច់ស្រស់ឈាមស្រស់ក៏ដោយ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍ សង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងគ្រប់សភាពការណ៍៕ អត្ថបទបានចក់

You missed

error: Content is protected !!