Fri. Jun 12th, 2026

Category: ព័ត៌មាន សង្គម

កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ

កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦…

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ចើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញ ដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom៕

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង​ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត…

ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)

ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។ រថយន្តគិលានសង្គ្រោះទាំង ១០…

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បាននាំថវិកាចំនួន៥.០០០ដុល្លារអាម៉េរិក ដែលទទួលបានពីការរៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ឆ្នាំ២០២៥ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែចូលរួមបរិច្ចាគថវិកា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក…

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដ័រសា ណាហ្សេមី សាល់មាន ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដើម្បីស្វែងយល់ពីកិច្ចអន្តរាគមន៍ឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹក។ ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន (គ.ជ.គ.ម) , ឯកឧត្តម អគ្គលេខាធិការ និងលោកប្រធាននាយកដ្ឋាន។…

សាលានៅទីជនបទ ក្នុងស្រុកមុខកំពូល រៀបចំសួនកម្សាន្ត សម្រាប់កុមារហាត់ប្រាណ និងលេងកម្សាន្តជួយដល់សុខភាព

សាលានៅទីជនបទ ក្នុងស្រុកមុខកំពូល រៀបចំសួនកម្សាន្ត សម្រាប់កុមារហាត់ប្រាណ និងលេងកម្សាន្តជួយដល់សុខភាព កណ្តាល៖ សួនកុមារ និងសម្ភារលម្ហែរកម្សាន្ត (Playgound) យ៉ាងស្រស់ស្អាត នៅសាលាបឋមសិក្សាការកោង១ ស្ថិតក្នុងភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវបានសាងសង់ឡើងរួចរាល់ ១០០ភាគរយ ដោយសប្បុរសជនមកពីប្រទេសកូរ៉េ និងជាគំនិតផ្តួតផ្តើម និងសម្របសម្របសម្រួល របស់លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។ ការរៀបចំសួនកម្សាន្ត និង Playgound ក្រោមជំនួយរបស់អង្គការរ៉ូតារីកូរ៉េ (ROTARY…

សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ

សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុក​ស្រីសន្ធរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានផ្ដល់នូវសូឡាចំនួន៦ ៧២ដើម សម្រាប់បំភ្លឺផ្លូវ នៅក្នុង​ភូមិទាំង៤ នៃឃុំទង់ត្រឡាច ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ…

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តមនាយករដ្ឋមន្ត្រី…

រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់វិស័យកាត់ដេរ និងវាយនភណ្ឌ

រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់ក្នុងស្រុកនៅឆ្នាំ២០២៧ ដើម្បីគាំទ្រដល់វិស័យកាត់ដេរ និងវាយនភណ្ឌ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា នៅឆ្នាំ២០២៧ខាងមុខនេះ កម្ពុជានឹងមានរោងចក្រផលិតក្រណាត់នៅក្នុងស្រុកដោយខ្លួនឯង ដែលនឹងជួយកាត់បន្ថយការនាំចូលពីខាងក្រៅ។ ហើយក៏នឹងធ្វើបន្ថែមឱ្យវិស័យឧស្សាហកម្មកាត់ដេរកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីសប្តាហ៍កន្លងទៅ បានមានប្រសាសន៍ថា ការវិវឌ្ឍនេះ នឹងធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប កាន់តែមានភាពធន់ និងបង្កើនផលិតភាពខ្ពស់ជាងមុន។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៧ខាងមុខ…

You missed

error: Content is protected !!