Tue. Jul 29th, 2025

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ​ ឯកឧត្ដម ឆេង គឹមស៊ុន និង ឯកឧត្ដម ង៉ូវ បូរីណា​ នាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈកងទ័ព និងជនភៀសសឹក ខេត្ត ព្រះវិហារ

ព្រះវិហារ ៖ ដោយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្ដម ឆេង គឹមស៊ុន និងឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងតំណាងសប្បុរសជន នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈ ប្រើប្រាស់ប្រគល់ជូន វីរៈកងទ័ព ជួរមុខ នៅទីស្នាក់ការអគ្គភស្តុភារប្រចាំទិសទី១ យោធភូមិភាគទី៤ ខេត្ដព្រះវិហារ និងទីតាំង ជនភៀសសឹក ចំនួន ២១៥​ គ្រួសារ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។

សូមបញ្ជាក់ផងដែរ អំណោយ ដែលយកទៅ ប្រគល់ជូន វីរៈកងទ័ព និងជនភៀសសឹកនាឱកាសនេះ ជាអំណោយទទួលបានពី ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងសប្បុរសជន ក្នុងស្រុក អូររាំងឪ នឹងបានប្រគល់ជូន ឧត្ដមសេនីយ៍ទោ ស៊ិន ស៊ី ណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ ប្រចាំទិសទី១​ យោធភូមិភាគទី៤ និងជនភៀសសឹកផ្ទាល់ក្នុង ខេត្តព្រះវិហារ ។

ស្មារតី ខ្មែរជួយខ្មែរ ជាខឿនការពារជាតិ ដ៏រឹងមាំ ការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំង ជួរមុខ និងអ្នកនៅជួរក្រោយ ។

សូមរំឭកផងដែរថា អំណោយ សប្បុរសជន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាការស្ម័គ្រចិត្ដ ចូលរួម ពីសំណាក់ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវកម្ម និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដែលត្រូវបានដឹកនាំដោយ លោក ជៀប សំអាត អភិបាលរង តំណាង លោក ជា ណារ៉ុន អភិបាល នៃគណ:អភិបាល ស្រុក អូររាំងឪ និង តំណាងសមាគមចិនផ្សារអូររាំងឪ លោក សេង គ្រី ផងដែរ។

You missed